ខេត្តស្ទឹងត្រែង៖អន្លង់អភិរក្សធនធានមច្ឆជាតិនៅតាមដងទន្លេមេគងលើចំនួន៧៩កន្លែង ចាប់ពីព្រុំប្រទល់ខេត្តក្រចេះ ទៅដល់ភូមិកោះល្ង ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង ទោះជាដល់រដូវបើកនេសាទក៏ដោយត្រូវហាមដាច់ខាតការចូលធ្វើការនេសាទ ដោយខុសច្បាប់។
លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែង បានបញ្ចាក់ថា ការហាមប្រាមបែបនេះ មានគោលបំណងថែរជីវិតត្រីមេពូជធំៗដែលកំពូងរស់នៅ ព្រោះវានិងបន្តពូជពង្ស ពងកូនឱ្យសម្បូរបែបឡើងវិញ ព្រោះកាលពីដើមខែតុលាតុលា យើងរកឃើញត្រីមេពូជមួយប្រភេទឈ្មោះត្រី ប៉ាកាណាកមានទម្ងន់ជាង៥គីឡូក្រាម ដែលជាប្រភេទត្រីកំពុងរងនិងការផុតពូជផងដែរ ។
លោកបន្តថា នៅតាមអន្លង់ហាមឃាត់ទាំងនេះបងប្អូនអ្នកនេសាទមានតួនាទីជួយការពារព្រោះវាជាធនធានរបស់យើងទាំងអស់គ្នា សូមកុំចូលទៅនេសាទ ហើយបែរមកជួយ រាយការណ៍ពីបទល្មើសមកមន្ត្រីជំនាញផងប្រសិនបើជួបប្រទះ សូមបងប្អូនកុំទៅនេសាទនៅក្នុងកន្លែងអភិរក្សឬក៏អន្លង់អភិរក្សនិងតំបន់ហាមឃាត់ផ្សេងៗទៀត។
ទោះជាឧបករណ៍ជាប្រភេទលក្ខណៈគ្រួសារក្តី ក៏នៅតែខុសច្បាប់ដែរ ក្នុងករណីដែលបងប្អូននៅតែបន្តការនេសាទ នៅកន្លែងហាមឃាត់ គឺកម្លាំងខណ្ឌរដ្ឋបាលជលផលក៏ដូចជាកម្លាំងឆ្នាំទន្លេ ឬក៏បរិស្ថានុរក្ស និងកម្លាំងសហគមន៍និងធ្វើការដកហូត យកឧបករណ៍ទាំងអស់នោះ រួមផ្សំនឹងមធ្យោបាយផង ដើម្បីរក្សាទុកបណ្ដោះអាសន្ន ឬក៏បំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលបង្កផលប៉ះពាល់ដល់ធនធានជលផល ។
លោកជួប ផល្លា ប្រធានប្រចាំស្នាក់ការកំបោរ អភិរក្សត្រីមេពូជ ទន្លេមេគង្គលើ បានបញ្ជាក់ថា ក្នុងរយៈពេល១៥០ថ្ងៃកន្លងមកកម្លាំងចម្រុះបានបើកយុទ្ធនាការការពារត្រីមេពូជ ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៣បង្ក្រាបបទល្មើសឆកបានចំនូន៤ករណី និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ក្នុងនោះបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅពន្ធនាគារ និង ម្នាក់គេចខ្លួន ។
លោកបន្តថា ជាមួយគ្នានេះបានដកហូតវត្ថុតាំងពីបទល្មើសមាន• ទូកម៉ាស៊ីនចំននួន ០៤គ្រឿង, ថ្នងដងត្រី ០៤គ្រឿង, ក្បាលឆក់ ០៣គ្រឿង និងអាគុយ ០១គ្រឿង។
គួរំលឹកដែរថា ក្នុងរដូវបិទនេសាទ១៥០ថ្ងៃខណ្ឌជលផល ដកហូតបាន ប្រវែង ៣៦.៩៤០ម៉ែត្រ សន្ទូចរនង ចំនួន ៦.៨៩៨ផ្លែ លូស្បៃមុងប្រវែង ៥០០ម៉ែត្រ ។ អប់រំ ប្រជានេសាទដាក់មងបណ្តែត ក្នុងអន្លង់អភិរក្សបានចំនួន ២១១ នាក់ ឱ្យធ្វើកិច្ចសន្យាបានចំនួន ៥៦នាក់និង អាជីវករប្រមូលទិញត្រី ដែលបានពីការនេសាទខុសច្បាប់ ឬប្រើឧបករណ៍ខុសច្បាប់បានចំនួន ០៨នាក់។
សូមបញ្ជាក់ថា កន្លែងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង ក្នុងអន្លង់ទាំង ៧៩ កន្លែង មន្ត្រីខណ្ឌជលផលបានបោះពោង បាន ១៦កន្លែង ស្មើនឹង ៥៧ ពោង និងបោះបង្គោលព្រំប្រទល់កន្លែង អភិរក្សជលផល ចំនួន ០១ បង្គោលបន្ថែមទៀត ដើម្បីធ្វើជាសញ្ញាហាមឃាត់៕AFN