Wednesday, November 27, 2024
Header Banner

  មេឲ្យចុះបង្ក្រាបកន្លែងជល់មាន់ សមត្ថកិច្ចក្រុងសំពៅពូន ទៅយឺតបន្តិចកុំអីទាន់អ្នកលេងបាត់!

ខេត្តកណ្តាល៖របាយការណ៍បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ដែលបានផ្សព្វផ្សាយថា មានករណីប្រជាពលរដ្ឋលួចលាក់លេងល្បែងជល់មាន់ នៅចំណុចភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលក្រុងសំពៅពូន ស្រាវស្រាវទីតាំងខាងលើជាបន្ទាន់។

ជាលទ្ធផល៖នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទី លោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន បានដឹកនាំកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍ ចុះស្រាវជ្រាវដល់ចំណុចដីវាលមួយកន្លែងស្ថិតក្នុងភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល តែមិនមែនជាលក្ខណៈសង្វៀននោះទេ។

  ដោយលក្ខណៈភូមិសាស្រ្ត និងផ្លូវចូលតូចនិងលិចទឹក ក្រុមញៀនល្បែងទាំងនោះបានរត់គេចខ្លួនបាត់អស់មុនសមត្ថកិច្ថទៅដល់ ដោយបន្សល់នូវវត្ថុតាងដូចមួយចំនួនខាងក្រោម៖-កៅអីតូច ចំនួន៤២-ធុងទឹកកកតូច ចំនួន០១

-បង់រុំខ្នាយមាន់ប្រើរួច ចំនួន៣៦-កម្រាលទ្រមាន់ ចំនួន០៣-ស៊ុមដែកក្រុងមាន់ ចំនួន១៩-តង់កៅស៊ូ ចំនួន០៣-អង្រឹង ចំនួន០៦។

   ចំពោះវត្ថុតាងខាងលើកម្លាំងសមត្ថកិច្ច បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន បន្តចាត់ការតាមនីតិវិធី៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម