Tuesday, May 13, 2025
Header Banner

ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី ស្រី អូន ថៅកែក្រុមហ៊ុន សម្រស់ធម្មជាតិ ចង.កសម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ!

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី ស្រី អូន ថៅកែក្រុមហ៊ុន សម្រស់ធម្មជាតិ ទទួលមរណភាពមុននេះបន្តិច ដោយអត្តឃាត…ចង..ក…សម្លាប់ខ្លួនឯងដោយមិនទាន់ដឹងមូលហេតុ។

សមត្ថកិច្ចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ស្វាមីរបស់ ស្រីអូនសម្រស់ធម្មជាតិ លោកឧកញ៉ា ឈាង រ័ត្ន បានបញ្ចប់ជីវិតខ្លួនឯង ដោយការចងករ នៅវេលាម៉ោង២និង ៥០រសៀល នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងគេហដ្ឋានរបស់លោក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពិតប្រាកដមែន។ ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ករណីចង.ក នេះគឺអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត ក្នុងរបបរកស៊ី។

សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី បានលរៀបអាពាហ៍ពិពាហ៍នឹងគ្នា កាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ៕ព័ត៌មានបឋម សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម