Wednesday, November 27, 2024
Header Banner

ភ្ញៀវទេសចរជាង ១៣ម៉ឹននាក់ ចូលមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តសៀមរាប៖មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣-១៤-១៥ ខែតុលា នាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ ខេត្តសៀមរាប មានវត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១៣២.០៥១នាក់ ដែលបានមកលេងកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានា ក្នុងខេត្តសៀមរាប។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំង ១៣២.០៥១នាក់ ក្នុងនោះទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តចំនួន ១២៥.៤៤៩នាក់ ដែលបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានអង្គរមានចំនួន ៨១.៥៤២នាក់ និងទៅលេងកំសាន្តនៅតាមសហគមន៍ និងរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តមានចំនួន ៤៣.៩០៧នាក់។ ដោយឡែកសម្រាប់ភ្ញៀវទេសចរបរទេស មានចំនួន ៦.៦០២នាក់ផងដែរ។សូមជម្រាបថា ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋបានសម្តែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ លើការអភិវឌ្ឍន៍ខេត្តសៀមរាប នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ក្នុងក្រុង ក៏ដូចជាសោភណ្ឌភាពនៅតាមដងស្ទឹងប្រវត្តិសាស្ត្រ និងតំបន់រមណីយដ្ឋានអង្គរ ប្រកបទៅដោយបរិស្ថាន អនាម័យល្អ ដែលបានធ្វើការទាក់ទាញនូវអារម្មណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្តជាបន្តបន្ទាប់ទៀតផង៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម