Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ជនសង្ស័យម្នាក់ជំនាញកាច់សោរម៉ូតូមកពីខេត្តតាកែវ បានជិះម៉ូតូបម្រុងធ្វើសកម្មភាពត្រូវនគរបាលខេត្តចាប់ខ្លួនសៀមរាប បានមុន

សៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៦នេះថា កម្លាំងនគរបាលចរាចរណ៍ បានសហការជាមួយ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ចាប់ខ្លួនជនសង្ស័យម្នាក់ជំនាញខាងកាច់សោរម៉ូតូមកពីខេត្តតាកែវ បម្រុងធ្វើសកម្មភាពកាច់សោរម៉ូតូនៅខេត្តសៀមរាប ហើយជននេះបានប្រើប្រាស់នូវសារធាតុញៀន។

លោកបន្តថា ជនសង្ស័យឈ្មោះ ឌឿន ដូច ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ការដ្ឋានសំណ ង់ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ករណីអំពើលួច(យកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង០០ នៅភូមិត្នោតទេ ឃុំលំចង់ ស្រុក សំរោង ខេត្តតាកែវ។លោកបន្តថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានការសង្ស័យបុរសម្នាក់បានបើកបរម៉ូតូមួយគ្រឿងពាក់ស្លាកលេខមិនប្រក្រតី ក៏បានសហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាននាំមកកាន់ការិយាល័យដើម្បីសួរនាំ និងបានឆែកនៅក្រោមកែបម៉ូតូរកឃើញស្លាកលេខតាកែវ1T.8844ចំនួនមួយសន្លឹក និងស្លាកលេខ កណ្តាល 1G-9493 ជាស្លាកលេខសំរាប់ពេលធ្វើសកម្មភាពលួចបាន ទុកធ្វើការដោះដូរ ព្រមទាំងសោអក្សរតេ កែឆ្នៃចំនួនមួយដើម ដើម្បីកាច់ក ម៉ូតូ អត្តសញ្ញាណបណ្ណ័មួយសន្លឹកឈ្មោះ អ៊ឹម ស្រីឆាវ។លោកបន្ថែមថា ក្រោយពីស្រង់ចម្លើយរួច ជនសង្ស័យឈ្មោះ ឌឿន ដូច បានឆ្លើយសារភាពថាម៉ូតូមួយគ្រឿង HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ1T.8844 លេខតួនិងលេខម៉ាស៊ីន5520024 ខ្លួនបានធ្វើសកម្មភាពលួចនៅថ្ងៃទី ១៣ខែកញ្ញាឆ្នាំ២០២០ ម៉ោង១១:00នាទីចំនុចផ្លូវចូលទៅកន្លែងលេងទឹកភូមិត្នោតទេ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ពិតប្រាកដមែន។ និងសោអក្ស តេ ខ្លួនទុកគ្រាន់ធ្វើសកម្មភាព កាច់ក ម៉ូតូនៅក្នុងខេត្តសៀមរាប តែត្រូវបាននគរបាលចាប់បានមុន ។ បច្ចុប្បន្នលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម