Wednesday, November 27, 2024
Header Banner

អភិបាលខេត្តប៉ៃលិន បង្កើត«ផ្ទះបរិច្ចាគ» សម្រាប់ទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងពលរដ្ឋមានជីវភាពខ្វះខាត!

ខេត្តប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានផ្តួចផ្តើមបង្កើតឡើងនៅ «ផ្ទះបរិច្ចាគ» ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលមានទីតាំងនៅមុខសាលាខេត្តប៉ៃលិន ។

យោងតាមការបង្ហោះ ជាសាធារណៈ នូវតាមបណ្តាញសង្គមហ្វេសបុក របស់លោកស្រី បាន ស្រីមុំ បានបញ្ជាក់ថា៖ សប្បុរសជន អាចយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ យកមកដាក់ចូលរួម ក្នុងផ្ទះបរិច្ចាគនេះបាន ។

បងប្អូនដែលមានជីវភាពខ្វះខាត អាចមកយកសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ ក្នុងផ្ទះបរិច្ចាគនេះបាន ដោយក្នុង១គ្រួសារ ទទួលបាន១កញ្ចប់៕ដោយ៖រិទ្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម