សៀមរាប៖សូមបងប្អូនអ្នកខេត្តសៀមរាប មេត្តាបន្តការប្រុងប្រយ័ត្នផង….ឥឡូវនេះកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប បានស្វែងរកឃើញបុរសជនជាតិហុងគ្រី ដែលសង្ស័យមានផ្ទុកមេរោគកូវីដ១៩ នោះហើយ។ ការស្វែងរកឃើញនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ស្ថិតនៅផ្ទះជួល ភូមិ គ្រួស សង្កាត់ ស្វាយដង្គំក្រុងសៀមរាប ស្នាក់នៅជាមួយស្រីខ្មែរម្នាក់។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៩និង៣០នព្រឹកកម្លាំងផែនអន្តោប្រវេសន៍សហការជាមួយកម្លាំងអធិការនគរបាលក្រុងសៀមរាប និងក្រុមគ្រូពេទ្យខេត្តសៀមរាប បានស្រាវជ្រាវរកឃើញបុរសជនជាតិ ហុងគ្រី មានឈ្មោះzelnik istvan អាយុ៧០ឆ្នាំ ដែលមានផ្ទុកវីរុស Covid 19 ស្ថិតនៅផ្ទះជួល ភូមិ គ្រួស សង្កាត់ ស្វាយដង្គំក្រុងសៀមរាប ស្នាក់នៅជាមួយស្រីខ្មែរម្នាក់។ បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតែយកឡានពេទ្យមកទទួលទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់ក្រសយងសុខាភិបាលបានឲ្យដឹងថា បុរសខាងលើ បានរត់គេចពីការធ្វើចត្តាឡីស័ក អស់ជាច្រើនថ្ងៃ។ប៉ុន្តែមុននេះបន្តិចសមត្ថកិច្ចបានស្វែងរកជននេះឃើញហើយ។ សូមអានខ្លឹមសារខាងក្រោម៖