Tuesday, May 13, 2025
Header Banner

ព្រះធម្មវនវាសី ចន្ទ មុនី និមន្តចូលរួមបុណ្យកឋិនទាននៅវត្តអង្គរខាងជើង និងជួបពុទ្ធបរិស័ទ ជាច្រើននាក់…

ខេត្តសៀមរាប៖នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២៣នេះ ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តមកបរិវេណប្រាសាទអង្គរវត្ត និមន្តចូលរួមបុណ្យកឋិនទាននៅវត្តអង្គរខាងជើងនិង ជួបប្រជាពុទ្ធបរិស័ទជាច្រើននាក់ អញ្ជើញមកពីតាមបណ្ដាខេត្ត។

នៅក្នុងពិធីនោះដែរ ព្រះធម្មវនវាសី ចន្ទ មុនី បានផ្តល់នូវពុទ្ធឱវាទល្អៗ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និង ប្រជាពុទ្ធបរិស័ទ ឲ្យប្រតិបត្តិនូវតែអំពើល្អ និង ត្រូវមានការរួមសាមគ្គីគ្នា និង ត្រូវប្រកាន់ភ្ជាប់នូវធម៌ខន្តី មេត្តា ។

គេសង្កេតឃើញបងប្អូនប្រជាពុទ្ធបរិស័យ ដែលបានធ្វើការរងចាំនៅអមតាមដងផ្លូវ ដើមី្ប សុំនូវពរជ័យពី ព្រះធម្មវនវាសី ចន្ទ មុនី ដើមី្បសុំនូវសេចក្តីសុខ ចម្រើននៅក្នុងសង្គមគ្រួសាររៀងៗខ្លួន៕ស.រ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម