ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍បានឲ្យដឹងថា រយ:ពេល២ថ្ងៃដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបុណ្យអុំទូកក្នុងឱកាសចេញព្រះវស្សានេះ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តមានចំនួនរហូតដល់ជាងមួយលាននាក់។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា គិតជាតួលេខនៅក្នុងរយ:ពេលពីរថ្ងៃ គឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺមានចំនួនភ្ញៀវសរុបដូចខាងក្រោម៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវជាតិ មានចំនួន ៤២១,៥០០ នាក់ មានការកើនឡើង ៥៨៨.៨៥% បើ ធៀបឆ្នាំ២០២២ មានចំនួន ៦១,១៨៩ នាក់ ។ ភ្ញៀវអន្តរជាតិ មានចំនួន ២០៥ នាក់ មានការកើនឡើង ១៣០.៣៤ % បើធៀបឆ្នាំ២០២២ មានចំនួន ៨៩ នាក់ ។ ភ្ញៀវទេសចរសរុប មានចំនួន ៤២១,៧០៥ នាក់ មានការកើនឡើង ៥៨៨.១៨% បើធៀបឆ្នាំ២០២២ មានចំនួន ៦១,២៧៨ នាក់ ។ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវជាតិ មានចំនួន ៦៧៣,៥០០ នាក់ មានការកើនឡើង ៤២៧.១៣% បើធៀបឆ្នាំ២០២២ មានចំនួន ១២៧,៧៦៨ នាក់ ។ ភ្ញៀវអន្តរជាតិ មានចំនួន ២៥៧ នាក់ មានការកើនឡើង ១១២.៤០ % បើធៀបឆ្នាំ២០២២ មានចំនួន ១២១ នាក់ ។ ភ្ញៀវទេសចរសរុប មានចំនួន ៦៧៣,៧៥៧ នាក់ មានការកើនឡើង ៤២៦.៨៣% បើធៀបឆ្នាំ២០២២ មានចំនួន ១២៧,៨៨៩ នាក់ ក្នុងនោះសរុបរួម ០២ ថ្ងៃ ខែតុលា ឆ្នាំ២០២៣។
ភ្ញៀវទេសចរណ៍សរុប មានចំនួន ១,០៩៥,៤៦២ នាក់ មានការកើនឡើងចំនួន ៤៧៩.១០% ធៀបឆ្នាំ២០២២ មានចំនួន ១៨៩,១៦៧ នាក់ ។ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ១,០៩៥,០០០ នាក់ មានការកើនឡើងចំនួន ៤៧៩.៥០% ធៀបឆ្នាំ២០២២ មានចំនួន ១៨៨,៩៥៧ នាក់ ។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៦២ នាក់ មានការកើនឡើងចំនួន ១២០% ធៀបឆ្នាំ២០២២ មានចំនួន ២១០នាក់៕ដោយ៖ដំបងគ្រញូង