Wednesday, November 27, 2024
Header Banner

មន្ត្រីរាជការនិងយុវជនជាសិស្សានុសិស្សធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថានជុំវិញបឹងកន្សែង ត្រៀមរៀបចំពិធីបុណ្យអុំទូកនាពេលខាងមុខនេះ

ខេត្តរតនគិរី៖បន្ទាប់ពីខកខានពិធីបុណ្យអុំទូកនិងអកអំបុកសំពះព្រះខែជាទម្លាប់ប្រពៃណីខ្មែរជាច្រើនឆ្នាំកន្លងមកនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការ និងយុវជនជាសិស្សានុសិស្សធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថានជុំវិញបឹងកន្សែង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានលើកឡើងថា អនាម័យ បរិស្ថានដើម្បីទាំងអស់គ្នា ដើម្បីសុខភាព ពោលគឺ អនាម័យផ្តើមចេញពីយើងម្នាក់ៗគ្រប់ៗគ្នា ដោយផ្តើមចេញពីការចេះស្រលាញ់ភាពស្អាត មានអនាម័យ ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពដោយមិនបោះចោលពាសវាសពាសកាល នោះសុខភាពយើងនឹងល្អទាំងអស់គ្នា ជាពិសេសពលរដ្ឋដែលមកលេងកំសាន្ត នៅជុំវិញបឹងកន្សែង។

បន្ថែមពីនោះ ឯកឧត្តម ញ៉ែម សំអឿន ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ ត្រូវធ្វើជាគំរូល្អដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនលើការងារអនាម័យនេះ ដើម្បីសោភ័ណភាព និងសុខភាព របស់យើងទាំងអស់គ្នា ជាពិសេសតាមរយៈយុទ្ធនាការនេះ ចង់បង្ហាញឲ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន និងធ្វើការផ្សព្វផ្សាយជូនសាធារណៈជនឲ្យបានជ្រាបអំពីការទុកដាក់សំរាម ដោយមានការទទួលខុសត្រូវ និងលើកកម្ពស់អនាម័យ បរិស្ថានស្អាតល្អស្រស់បំព្រង សោភ័ណភាពល្អគួរឲ្យទាក់ទាញក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុក និងសំពះព្រះខែនៅចុងខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី តែងតែដឹកនាំមន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋ ធ្វើការដាំកូនឈើ ចុះសម្អាតរក្សាអនាម័យស្ទើរគ្រប់ទីកន្លែងក្នុងក្រុងបានលុង មិនថានៅទីប្រជុំជនផ្សារបានលុង តាមបណ្តាយផ្លូវនានាក្នុងក្រុងពិសេសជុំវិញបឹងកន្សែងដើម្បី ជាការពញ្ញាក់ស្មារតីធ្វើយ៉ាងណាឲ្យបរិស្ថានក្នុងក្រុងទាំងមូល មានភាពស្រស់បំព្រង អនាម័យល្អ មានផាសុខភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅទឹកដីនៃខេត្តរតនគិរី៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម