Wednesday, November 27, 2024
Header Banner

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមសាកល្បងផលិត និងបិតភ្ជាប់ QR Code ចេញ-ចូលប្រទេស ជូនអ្នកដំណើរ

ខេត្តបន្ទាយមានជ័យ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បានចាប់ផ្តើមអនុវត្ត ការងារសាកល្បង ផលិតនិងបិតភ្ជាប់ QR Code លើឯកសារចេញចូលប្រទេស ជូនពលរដ្ឋ និងអ្នកដំណើរចេញចូលប្រទេស ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ការងារបញ្ចូល QR Code ចេញ-ចូលតាមប្រព័ន្ធអ្នកដំណើរលក្ខណៈតំបន់ និងទ្វេភាគី គឺជា ការងារបន្ថែមលើការងារចាស់ ដើម្បីគ្រប់គ្រងអ្នកដំណើរចេញចូលលក្ខណៈតំបន់ និងទ្វេភាគី និងដើម្បីដឹងពីចំនួន អត្តសញ្ញា និងពេលវេលាចេញចូលរបស់អ្នកដំណើរ ។

ចំពោះ ការងារប្រថាប់ត្រា និងការងារផ្សេង ៗ គឺ នៅដដែលទាំងអស់ ។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរទាំងអស់ មេត្តាចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការអនុវត្តការងារនេះ ដើម្បីសម្រេចបានជោគជ័យ ព្រោះនេះ ក៏ជា ផ្នែកមួយនៃការងារសន្តិសុខជាតិផងដែរ។ ជាមួយនឹងការងារសាកល្បងនេះផងដែរក៍មានការចុះត្រួកពិនិត្យផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី៣១តុលា២០២៣នេះផងដែរ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម