Tuesday, May 13, 2025
Header Banner

ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងព្រះអនុគណក្រុងសៀមរាប ចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត ចំនួន ១០០គ្រួសារ 

ខេត្តឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី០២  ខែវិច្ឆិកា ឆ្នាំ២០២៣នេះ  លោកឧត្តមសេនិយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត ចំនួន ១០០គ្រួសារ  នៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ  ក្រោមអធិបតីភាព ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប នឹងជាព្រះអនុគណក្រុងសៀមរាប។

    ពិធីនេះដែរក៏មានការនិមន្ត និងអញ្ជើញចូលរួមដោយ ព្រះសង្ឃអមដំណើរមកពីក្រុង-ខេត្តសៀមរាប លោក លោកស្រីស្នងការរង លោក អភិបាល នៃគណអភិបាលស្រុកចុងកាល់ ក្រុមការងារលេខាធិការ ស.អ.ក-ខេត្ត និងស្រុកចុងកាល់ជាច្រើនរូប ។ក្នុងនោះក៏បាននាំយកនូវអំណោយដ៏ជ្រះថ្លារបស់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និងព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប នឹងជាព្រះអនុគណក្រុងសៀមរាប ចែកជូនក្នុងមួយគ្រួសារទទួលបាន ៖  អង្ករ ១ការ៉ុង ២០គីឡូក្រាម , ទឹកត្រី ០១យួរ  ទឹកសុីអុីវ ១យួរ មី ១កេស  និងថវិកា ៣០,០០០ រៀល៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម