សៀមរាប៖កម្លាំងនគរបាលខេត្តខេត្តសៀមរាប បានចាប់ខ្លួនជនល្មើសចំនួន២នាក់ជាមយយនិងសត្វប្រវឹកជាច្រើនក្បាលរួមនិងមធ្យោបាយ មានរថយន្តត្រេអ៊ី១គ្រឿងផងដែរ។ ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១២និង៣០ នាទី ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះនៅចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខម2-6158 ដឹកសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាល។ជនសង្ស័យទាំង០២ នាក់ ជាអ្នកបើកបរ និងអ្នករួមដំណើរ ទី១/ឈ្មោះ យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ពន្លក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី២/ឈ្មោះ ឆាត រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចបន្តថា បន្ទាប់ពីបានសាកសួរ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងសហការ ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបចាត់ការបន្ត។លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា សត្វប្រវឹងទាំងនេះត្រូវបានខាងនគរបាលបង្ក្រាបបាន នឹងបានយកមកប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចាត់ការបន្ត។លោកបន្តថា សត្វប្រវឹងទាំងនេះ លោកនឹងក្រុមការងារសម្រេចថា នឹងយកទៅប្រលែងនៅសហគមន៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី ព្រោះទីនោះមានអ្នកការពារសត្វព្រៃបានតឹងតែងដោយសារអាជ្ញាធរស្រុកនេះម៉ត់ចត់ខ្លាំង។
គួរបញ្ជាក់ផងដែរថា សត្វព្រៃត្រូវបានសមត្ថកិច្ចហាមប្រាម តែគេសង្គេតឃើញថាហាងផឹកស៊ីមួយចំនួននៅផ្លូវ៦០ម៉ែត្រ និងម្តុំស្តាតចាស់ ក្រុងសៀមរាប នៅតែមានវត្តមានសាច់សត្វលក់ធ្វើជាអាហារសម្រាប់ភ្ញៀវហូបលេងតាមតម្រូវការផងដែរ៕ដោយ៖នាគព័ន្ធ