Wednesday, November 27, 2024
Header Banner

ល្បែងជល់មាន់និងអាប៉ោង បើកលេង ដោយរលូនភូមិគីឡូ១០ ឃុំអារក្សត្នោត សង្ស័យជាឆ្នាំងបាយសមត្ថកិច្ច

ខេត្តកំពង់ចាម ៖សេចក្តីរាយការណ៍បានឲ្យដឹងថា សង្វៀនជល់មាន់និងអាប៉ោង ក្នុងចម្ការឈ្មោះគាចូលតាមការាសសាំង ចំណុចភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបើកលេងដោយរលូនដែលមានម្ចាស់ឈ្មោះនឿ បានអួតក្អេងក្អាងថាបង់កញ្ចប់ឱ្យសមត្ថកិច្ចពាក់ព័ន្ធរួចអស់ហើយ។

ពលរដ្ឋនៅភូមិឃុំខាងលើ បានលើកឡើងថា ពួកគាត់ឃើញក្រុមអ្នកញៀនល្បែងចូលលេងល្បែងស៊ីសងជល់មាន់មួយកន្លែងនេះយ៉ាងច្រើនកុះហូរកញ្ជ្រៀវត្រហឹងអ៊ឹងកង ពេញព្រៃ ។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថា ចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃរ។

ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អាជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័ ស្រុកស្ទឹងត្រង់ និងចុះស្រាវជ្រាវនិងបង្ក្រាប ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

ពាក់ព័ន្ធនឹងករណីដែរ សារព័ត៌មាន angkor flash news មិនអាចទាក់ទងសុំការពន្យល់ពីសមត្ថកិច្ចពាក់ព័ន្ធនៃស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម បាននៅឡើយទេនារសៀលថ្ងៃទី០២ខែវិច្ឆិកា នេះ៕

AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម