Wednesday, November 27, 2024
Header Banner

ប្រកាសតែងតាំងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តរតនគិរី ជំនួសលោក ងិន ពេជ ត្រូវផ្លាស់ប្តូទៅកាន់ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ

ខេត្តរតនគិរី៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ បានអញ្ជើញជាអធិបតីប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែងឯកឧត្ដម ឡុង ហុកម៉េង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ជំនួសឯកឧត្តម ងិន ពេជ ដែលត្រូវផ្ទេរទៅកាន់មុខតំណែង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញខួលរួមពីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អគ្គលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំនៃសាលាឧទ្ធរណ៍ ព្រមទាំងចូលរួមពីឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អយ្យការអមសាលាដំបូងខេត្តរតនគិរី មន្ទីរអង្គភាពជុំវិញខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ បានបញ្ជាក់ថា ថ្នាក់ដឹកនាំមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់និងមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធទាំងអស់ ឲ្យមានការយកចិត្តខ្ពស់ លើកែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ស្របតាមយុទ្ធសាស្ត្របញ្ញាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿងមិនប្រក្រតីតាមតុលាការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានផ្តាំផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ត្រូវប្រកាន់ខ្ជាប់នូវអនាគតិធ៌មទាំង៤ និងសុគតិធ៌មទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់)។ត្រូវពង្រឹងនិងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធ៌មសង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធ៌មនៅកម្ពុជា៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម