ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ចូលធ្វើការប្រឡងយកសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ ហើយនៅខេត្តសៀមរាប គេសង្កេតឃើញ តាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២ ។
ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេះវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ក្នុងក្រុងសៀមរាប ក៏មានវត្តមានរបស់ ឯកឧត្តមអ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិង កីឡា ព្រមទាំងលោកលោកស្រី ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈអភិបាលខេត្ត នៅតាមមណ្ឌលទាំង ១៦ក្នុងក្រុងសៀមរាបផងដែរ ។
មន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២២.២០២៣នេះ មានចែកចេញជា ១៦មណ្ឌលប្រឡង មាន ៤៣៦បន្ទប់ ដែលមានសិស្សប្រឡងសរុប ១៨១៩នាក់ ស្រី៦ពាន់២៥១នាក់ ។ ក្នុងនោះមានបេក្ខជនចំណេះទូទៅ ចំនួន ៩៤៦៣នាក់ , បេក្ខជនស្វ័យរុនចំណេះទូទៅ ១ពាន់២៣នាក់ ស្រី ៥៦៩នាក់ ,បេក្ខជនបំពេញវិជ្ជា ១៥៤នាក់ ស្រី៧៧នាក់ ,បេក្ខជនស្វ័យរិនបំពេញវិជ្ជា ១៧៩នាក់ ស្រី ៨៦នាក់ ។
ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌលមាន១២៩បន្ទប់ បេក្ខជនចំនួន៣ពាន់១៧១នាក់ ស្រី ១ពាន់៩៨៧នាក់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មាន១១មណ្ឌល មាន៣០៧បន្ទប់ មានបេក្ខជនចំនួន៧ពាន់៦៤៨នាក់ ស្រី៤ពាន់២៦៤ នាក់ ។ វិញ្ញាសារប្រឡង មាន ១០មុខវិជ្ជា គឺ គណិតវិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស ។
ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិង កីឡា ព្រមទាំងលោក លោកស្រី ក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទបានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សា នៅ មធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ សកលវិទ្យាល័យផងដែរ៕ស.រ