Wednesday, November 27, 2024
Header Banner

ថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តរតនគិរី មានភាពរលូន

ខេត្តរតនគិរី៖លោក ងិន ណែល អភិបាលស្តីទីខេត្តរតនគិរី បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ” អ្នកចេះគឺជាប់”។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកអភិបាលខេត្តស្តីទីរួមនិងប្រធាន អនុប្រធានមន្ទីរមួយចំនួន អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ-បាក់ឌុប ឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី។នៅក្នុងឱកាសនោះ លោក ងិន ណែល បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តស្តីទីបានផ្តាំផ្ញើជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល២ថ្ងៃនេះត្រូវខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ក៏មិនខុសពីឆ្នាំមុននោះដែររដ្ឋបាលខេត្តរតនគិរីបានបន្តផ្ដល់ជូនបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់នៅទូទាំងខេត្តរតនគិរី សម្រាប់កន្លែងផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ជាមួយគ្នានោះក៏បានរៀបចំក្រុមគ្រូពេទ្យនិងថ្នាំពេទ្យសម្រាប់ករណីបញ្ហាសុខភាពណាមួយសម្រាប់ក្មួយ ពិសេសបានចាត់កម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានសហការគ្នាតាមមើលថែការពារ២៤លើ២៤ម៉ោងផងដែរ។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី ឲ្យដឹងថា សម្រាប់ខេត្តរតនគិរីមានមណ្ឌលប្រឡងមានចំនួន៣ មណ្ឌលរួមមាន៖-មណ្ឌលវិទ្យាល័យសម្តេចឪសម្តេចម៉ែ មាន៣៣បន្ទប់ (ថ្នាក់វិទ្យាសាស្រ្តសង្គម)មានបេក្ខជន ចំនួន៨២០នាក់ស្រី៤៨៣នាក់ មានការអញ្ជើញចូលរួមបើកវិញ្ញាសារពីសំណាក់លោក ងិន ណែល អភិបាលខេត្តស្តីទី។-មណ្ឌលវិទ្យាល័យហ៊ុនសែនភូមិថ្មីមាន៣១ បន្ទប់(ថ្នាក់វិទ្យាសាស្រ្តសង្គម)មានបេក្ខជនចំនួន៧៦១នាក់ស្រី៣៦១នាក់ មានការអញ្ជើញចូលរួមបើកវិញ្ញាសារពីសំណាក់លោក ម៉ា វិចិត្រ អភិបាលរងខេត្ត។

មណ្ឌលអនុវិទ្យាល័យ ប៊ូ ថងទេសអន្លុងមាន១៣បន្ទប់(ថ្នាក់វិទ្យាសាស្រ្ត)មានបេក្ខជនចំនួន៣០២នាក់ស្រី១៤៧នាក់  មានការអញ្ជើញចូលរួមបើកវិញ្ញាសារពីសំណាក់ លោកជំទាវ ញាន ទិត្យចិន្តាអភិបាលរងខេត្ត។សរុបទាំង៣មណ្ឌលមានបេក្ខជសរុប ១៨៨៣ នាក់ ស្រីមានចំនួន៩៤៦នាក់  ក្នុងនោះមានបេក្ខជនជាជនជាតិដើមភាគតិចចំនួន៨៧៣នាក់ ស្រី៤៤៤នាក់ផងដែរ៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម