ខេត្តកំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីបានប្រព្រឹត្តអំពើឃាតកម្មបានមួយថ្ងៃជនដៃដល់ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លននៅល្ងាចថ្ងៃទី ០៤ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីជនដៃដល់រូបនោះ កាប់សម្លាប់យុវជនម្នាក់ កាលពីយប់ថ្ងៃទី ៣ ខែ វិច្ឆិកា នៅចំណុចមុខ វត្តថ្មកែវ ស្ថិត នៅក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលា ប្អៀរ ។
សមត្ថកិច្ចបានអោយដឹងថា ជនដៃដល់ក្នុងអំពើឃាតកម្មនេះមានឈ្មោះ វ៉ាន់ ដែន អាយុ ១៨ ឆ្នាំមានទីលំនៅភូមិ ស្រងាំទេ ឃុំ ប្រស្និប ស្រុក រលាប្អៀរ ។ដោយកាលពីយប់ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅក្នុងវត្តថ្មកែវ មានក្រុមសម្ដែងល្ខោនលក់សំបុត្រប៉ុន្តែយប់នោះមិនបានសម្ដែងទេដោយសារអ្នកទៅទស្សនាតិចពេក។នៅក្នុងយប់នោះដែរ នៅម៉ោងប្រមាណ ១០ យប់ជនរងគ្រោះឈ្មោះ ច្រឹក ខាត់ អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាបៀរ ត្រូវបានមិត្ត ភ័ក្រ ឌុបម៉ូតូចេញពីមើលល្ខោនក្នុងវត្តថ្មកែវ វិញ ពេលចេញផុតមុខក្លោងទ្វាវត្ត ក៏ត្រូវបានជនដៃដល់កាប់ នឹងកាំបិតផ្គាក់បណ្ដា លឲ្យរងរបួសជាទម្ងន់និងបានស្លាប់ពេលសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកមិត្តភ័ក្រជាអ្នកបើកម៉ូតូឌុបជនរងគ្រោបានរបួសស្រាល។ក្រោយពីបានស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសមត្ថកិច្ចនគរបាលជំនាញនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនដៃដល់ឈ្មោះ វ៉ាន់ ដែន អាយុ ១៨ឆ្នាំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា៖ ខ្លួនពិតជាបានកាប់ប្រហារទៅលើជនរងគ្រោះពិតមែនដោយរឿងគំនុំព្រោះធ្លាប់មានទំនាស់ជាមួយគ្នាកន្លង មក។ ជនដៃបាល់ត្រូវបានសមត្ថកិច្ចកសា ងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចំណាត់ការតាមនីតិវិធីនិងផ្ដាំគេទោសតាមបញ្ញត្តិច្បាប់ ៕ដោយ៖ឆ្នាំងមាស