Wednesday, November 27, 2024
Header Banner

នគរបាលជាន់ខ្ពស់នៃខេត្តបន្ទាយមានជ័យ បញ្ហាឲ្យ បង្ក្រាបទីតាំងខារ៉ាអូខេនៅប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនជាង១រយនាក់

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTVដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយផុតខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនជាង១០០នាក់។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២៣និង

៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិត នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយសង្ស័យថាមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់។

សមត្ថកិច្ច បានឲ្យដឹងថា ជាលទ្ធផលនគរបាល បានឃាត់ខ្លួនបានជនសង្ស័យចំនួន១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់ រួមមាន៖-ឥណ្ឌូនេស៊ីៈ២១នាក់ ស្រី០១នាក់ -វៀតណាមៈ១៥នាក់ ស្រី០២នាក់ -ចិនៈ០៣នាក់ ស្រី០១នាក់ -ថៃៈ០៣នាក់ស្រី។

សមត្ថកិច្ច ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច,ថ្នាំកញ្ចប់ពណ៌ក្រហម(រូបសេះ)០១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់,ពណ៌លឿង ១០កញ្ចប់,ពណ៌ទឹកក្រូច០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V)០១កញ្ចប់។សមត្ថកិច្ចបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីតាំងខារ៉ាអូខេSKY KTV ត្រូវបានបិទបណ្តោះអាសន្ន។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម