Wednesday, November 27, 2024
Header Banner

សមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប បន្តចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើដងផ្លូវជាតិលេខ៦

ខេត្តសៀមរាប ៖សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក និងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀន ផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ពាក់ព័ន្ធនឹងករណីនេះដែរ សមត្ថកិច្ចបានលើកឡើងថា កម្លាំងចម្រុះនៃខេត្តសៀមរាប តែងតែបន្តចុះពង្រឹងនិងអនុវត្តច្បាប់ចរាចរណ៍ ដើម្បីបានឲ្យពលរដ្ឋបានជ្រាប និងធ្វើយ៉ាងណាឲ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម