ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប និងបក្ខពួក៤នាក់ទៀតត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។
មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។មន្រ្តីនគរបាល និងបក្ខពួកទាំងនេះ ត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។
ព័ត៌មានលម្អិត angkor flash news នឹងជម្រាបជូនប្រិយមិត្តអ្នកតាមដានអោយបានច្បាស់នៅ ពេលដែលខាងតំណាងអយ្យាការបញ្ចប់ការស៊ើបសួរ លើចំពាត់ការចំពោះរឿងនេះ៕AFN