Wednesday, November 27, 2024
Header Banner

ជនសង្ស័យ៣នាក់រួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញខេត្តរតនគិរី ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សា

ខេត្តរតនគិរី៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ត្រង់ចំណុចទល់មុខតារាងបាល់ទះ ស្ថិតក្នុងភូមិ ៧មករា សង្កាត់ឡាបានសៀក ពាក់ព័ន្ធករណីហិង្សាដោយចេតនា (កាប់ដោយដាវកែច្នៃ) ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។

រាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់រួមមាន: ១-ឈ្មោះ វឿន សុវណ្ណគិរី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ”ហៅ ខួច” មុខរបរសិស្ស ទីលំនៅសព្វថ្ងៃភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុង បានលុង ខេត្ត រតនគិរី(ជនដៃដល់)។២-ឈ្មោះ អង រ៉ាយូ (ហៅ ចាង) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(ជនដៃដល់)។៣-ឈ្មោះ ឡុង រតនៈនុត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិអូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី។

ប្រភពបានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ឈ្មោះ សេង រមនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងបានលុង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង០០នាទី នៅត្រង់ចំណុចមុខតារាងបាល់ទះមួយកន្លែង ស្ថិតក្នុងភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុង បានលុង។
ឈ្មោះ យូ  និងបក្សពួកចំនួន ៨នាក់ ជិះម៉ូតូ ៣គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ចំនួន ២គ្រឿង និងម៉ាកScopy ពណ៌ស ១គ្រឿងប្រដាប់ ដោយដាវកែច្នៃ ១ដេីម កាំបិតបុ័ងតោចំនួន ១ដើម បានធ្វើសកម្មភាពកាប់មកលេីខ្លួនត្រូវចំដៃទាំងសងខាងបណ្ដាលឲ្យរងរបួសជាទម្ងន់។លុះរហូតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងបានលុងតែម្ដង។
ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងអធិការសហការជាមួយកម្លាំងការិយាល័យកម្រិតស្រាល បានធ្វើការចុះស្រាវជ្រាវរហូតដល់កំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋានដើម្បីសាកសួរ ចាត់ការបន្តតាមនិតិវិធី។
    ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃកេីតហេតុពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្រហារដោយដាវកែច្នៃទៅលេីឈ្មោះ សេង រមនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ពិតប្រាកដមែន។
  
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖១-ម៉ូតូម៉ាកហុងដា Scopy ពណ៌ស ចំនួន ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AH-7093។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើកំពុងឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម