Wednesday, November 27, 2024
Header Banner

ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី បានអញ្ជេីញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សា ការងារប្រឡងប្រណាំង កសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅវរសេនាតូចអន្តរាគមន៍លេខ២៥២

ខេត្តសៀមរាប៖នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានអញ្ជេីញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សា ការងារប្រឡងប្រណាំង កសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅវរសេនាតូចអន្តរាគមន៍លេខ២៥២ កងពលតូចអន្តរាគមន៍លេខ៥។

ក្រោយការត្រួតពិនិត្យរាល់សកម្មភាពការងារ ក្នុងការរៀបចំរបៀបរបបការងារប្រចាំថ្ងៃ ការងារហ្វឹកហ្វឺន អប់រំរៀនសូត្រ ការងារត្រៀមចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ និងការងារបង្កបង្កេីនផល ចិញ្ចឹមសត្វធានាចិញ្ចឹមទ័ព របស់វរសេនាតូចអន្តរាគមន៍លេខ២៥២ ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី បានថ្លែងនូវការកោតសសេីរនិងវាយតម្លៃខ្ពស់លើការដឹកនាំរបស់មេបញ្ជាការ និងការខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់នាយទាហាន នាយទាហានរង ពលទាហានក្នុងការអនុវត្តតាមផែនការប្រឡងប្រណាំងរបស់ មេបញ្ជាការ កងទ័ពជើងគោក។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានផ្ដល់អនុសាសន៍ដឹកនាំ ដល់បណ្តាកងឯកភាពដែលបានចូលរួមទស្សនកិច្ចសិក្សាទាំងអស់ ត្រូវយកបទពិសោធន៍ល្អក្នុងការកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់វរសេនាតូចអន្តរាគមន៍លេខ២៥២ ទៅអនុវត្តន៍នៅអង្គភាពរបស់ខ្លួនឲ្យមានការរីកចម្រើនបន្ថែមទៀត រួមគ្នាកសាងកងពលធំអន្តរាគមន៍លេខ២ រឹងមាំលើគ្រប់វិស័យ។ឯកឧត្តម មេបញ្ជាការ ក៏បានឧបត្ថម្ភដល់វរសេនាតូចអន្តរាគមន៍លេខ២៥២ នូវទឹកប្រាក់ចំនួន ២,០០០,០០០រៀល៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម