Wednesday, November 27, 2024
Header Banner

សាឡង់បូមខ្សាច់ដ៏ធំ កំពុងដំណើរការបូមខ្សាច់នៅក្បែរកោះបារាំង ក្នុងតំបន់រ៉ាមសារកោះកាពិ ខេត្តកោះកុង

ខេត្តកោះកុង៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅប៉ុន្មានថ្ងៃនេះគេឃើញមានសាឡង់បូមខ្សាច់កំពុងបូមខ្សាច់នៅក្បែរកោះបារាំង  ក្នុងតំបន់រ៉ាមសារកោះកាពិ ជាតំបន់ការពារ  ដែលនៅគៀកនឹងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង។  នេះបើយោងតាមផេករបស់អង្គការមាតាធម្មជាតិ (Mother Nature Cambodia) ។

អង្គការមាតាធម្មជាតិ បានលើកឡើងទៀតថា តំបន់ព្រៃកោងកាងពាមក្រសោបនិង តំបន់រ៉ាមសារកោះកាពិនេះធ្លាប់ត្រូវបានសាឡង់បូមខ្សាច់ច្រើនសន្ធឹកសន្ធាប់ទៅលក់នៅក្រៅប្រទេស រហូតបាត់បង់កោះមួយចំនួន និងបង្កផលប៉ះពាល់ដល់ជីវិតមច្ឆជាតិ ជីវៈចម្រុះ ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋដែលពឹងអាស្រ័យលើការនេសាទ ។

អង្គការនេះ បានទាមទារថា ៖ «ពួកយើងនៅតែទទូចទៅដល់រដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តកោះកុង សូមធ្វើការដោះស្រាយបញ្ហានេះជាប្រញាប់ជៀសវាងមានការបូមខ្សាច់បន្តទៀតដែលនាំឲ្យវិនាសធនធានធម្មជាតិ ។ ពួកយើងនៅតែទាមទារឲ្យមានការបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពនេះ។ បើទោះបីជាមានការលើកឡើងថាការបូមខ្សាច់នេះមានអាជ្ញាប័ណ្ណក៏ដោយ។ យើងមិនគាំទ្រសកម្មភាពណាដែលបំផ្លាញទៅលើសម្បត្តិធនធានធម្មជាតិនោះទេ។ »។

ជាមួយគ្នានេះដែរ អង្គការនេះ បានបញ្ជាក់ថា ក្នុងនាមជាអ្នកទទួលប្រាក់ខែពីរដ្ឋ សូមមេត្តាបម្រើរាស្ដ្រ បម្រើឲ្យផលប្រយោជន៍រួម ជាជាងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អំណាច បុណ្យសក្កិ ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម