Wednesday, November 27, 2024
Header Banner

ប្រមុខរាជរដ្ឋាភិបាលវិនិយោគទឹកប្រាក់ ៥០លានដុល្លារអាម៉េរិក ជួយវិស័យទេសចរណ៍ នៅខេត្តសៀមរាប

ភ្នំពេញ៖រាជរដ្ឋាភិបាលលកម្ពុជា វិនិយោគទឹកប្រាក់៥០លានដុល្លារអាម៉េរិក ជួយវិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយផ្តល់ហិរញ្ញប្បទាន ដើម្បីយកទៅប្រើប្រាស់ ក្នុងការស្តារបើកឡើងវិញ និងកែលម្អអាជីវកម្ម រាជរដ្ឋាភិបាលសម្រេចរៀបចំជាកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ជាមួយនឹងទឹកប្រាក់បឋមចំនួន៥០លានដុល្លារអាមេរិក ដល់ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាបជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាតឱ្យប្រតិបត្តករទេសចរ អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្មផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជាបណ្តោះអាសន្ន ជូនដល់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប និងអតិថិជនក្នុងវិស័យអចលនទ្រព្យ ដែលបានជួបប្រទះនូវការលំបាកផ្នែកហិរញ្ញវត្ថុ។ ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបវិស័យឯកជន ក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ ដើម្បីប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ក្នុងការលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ការណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងជូនវិស័យទេសចរណ៍នៅសៀមរាប និងវិស័យអចលនទ្រព្យនេះ ដោយសម្តេចបានកត់សម្គាល់ឃើញនូវការនូវការលំបាករបស់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប និងអតិថិជនក្នុងវិស័យអចលទ្រព្យ ដែលបានជួបប្រទះនូវការលំបាកផ្នែកហិរញ្ញវត្ថុ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវវីដ១៩ តាំងពីឆ្នាំ២០២០ និងបញ្ហាវិបត្តិសេដ្ឋកិច្ចសកលជាដើម។សម្តេចធិបតីបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជន ដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសមវិធានធន់រយៈពេល១២ខែ។

លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញចំពោះវិស័យអចលនទ្រព្យ ជូនអតិថិជន ដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយត្រូវអនុវត្តតាមបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានត្រូវធ្វើការសិក្សា និងវិភាគច្បាស់លាស់អំពីស្ថានភាពរបស់អតិថិជន និងផលប៉ះពាល់នៃឥណទានរបស់អតិថិជន ចំពោះប្រព័ន្ធទាំងមូល ព្រមទាំងអាចស្នើសុំការពិភាក្សាជាមួយធនាគារជាតិ ដើម្បីពិចារណាអំពីវិធានការអនុគ្រោះតាម ករណីជាក់ស្តែងបន្ថែមទៀត៕សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម