Wednesday, November 27, 2024
Header Banner

ប្រជាសហគមន៍ភ្នំជម្រកសត្វ បន្តល្បាតការពារសត្វ ខ្ទីង ទន្សោង ប្រើសនិងសត្វស្លាបជាច្រើនប្រភេទ

ខេត្តស្ទឹងត្រែង៖សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាសហគមន៍ភ្នំជម្រកសត្វកំពុងនាំគ្នាបន្តធ្វើសកម្មភាពល្បាត ដើម្បីការពារតំបន់ព្រៃសហគមន៍ជាង ៤០០០ហិចតាដែលជនខិលខូចតែងតែលួចចូលបរបាញ់ និងដាក់អន្ទាក់សត្វព្រៃនៅក្ក្នុងតំបន់ព្រៃសហគមន៍ដែលមានពពួកសត្វចតុបាត និងសត្វស្លាបជាច្រើនប្រភេទ ។

លោកគាំ សារ៉ាំង មេឃុំសំអាង បានបញ្ជាក់ថា កាលពីកិច្ចប្រជុំ ប្ប្រចាំខែកន្លងមក លោកបានឱ្យក្រុមប្រជាការពារជួយផ្សព្វផ្សាយពីវិធានការការពារសម្បត្តិធនធានធម្មជាតិទាំងនេះ ព្រោះវាជាសម្បត្តិដែលមាននៅសល់ចុងក្រោយនៅក្នុងភូមិឃុំរបស់យើង ។ លោកបន្តថា ជាយុទ្ធសាស្ត្ររបស់មន្ទីរសរិស្ថានបើបងប្អូនណាមានប្រើប្រាស់អាវុធកែច្នៃសូមយកមកប្រគល់ជូនអាជ្ញាធរមូលដ្ឋាន និងទទួលបានរង្វន់លើកទឹកចិត្តជូនបងប្អូនដើម្បីយើងរួមគ្នាអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។

លោក ម៉ឹង រដ្ឋា ប្រធានសហគមន៍បានបញ្ជាក់ថា តំបន់ភ្នំជំរកសត្វដែលមានទីតាំងនៅភូមិឆ្វាំងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោយពីអង្គការដៃគូបានដាក់កាមេរ៉សុវត្ថិភាព ពិនិត្យឃើញវត្តមានពពួកសត្វ ខ្ទីង ទន្សោង ប្រើសនិងសត្វស្លាបជាច្រើនប្រភេទ ប្រជាសហគមន៍បាបានចុះល្បាជារៀងរាល់មួយសប្តាហ៍ម្តងដើម្បីបង្កើនការការពារសត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់នេះ។ លោកបន្តថា សកម្មភាពល្បាតនេះ យើងបានដេញជនខិលខូច ដែលឆ្លៀតឱកាសចូលព្រៃបរបាញ់សត្វនិងដាក់អន្ទាក់ ដែលជាករណីប្រឈមធ្វើឱ្យបាត់បង់ និងប៉ះពាល់ដល់សត្វកំពុងរស់នៅ ។ លោកអំពាវនាវដល់បងប្អូនពលរដ្ឋសូមចូលរួមអភិរក្សសត្វព្រៃដោយមិនត្រូវយកជីវិតសត្វមកធ្វើអាជីវកម្មនោះទេ ហើយក្នុងករណីនេះប្រជាសហគមន៍ដឹងមុខសញ្ញាច្បាស់ និងដាក់ពាក្យបណ្តឹងទៅមន្ត្រីមានសមត្ថកិច្ចឱ្យចាត់ការតាមនិតិវិធី៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម