ខេត្តរតនគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់បានដួលស្លាប់នៅក្នុងបន្ទប់ទឹក ហើយមានការឆោឡោឡើង។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩និង ៥០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចផ្ទះជួលលោក មូល សំវាំង ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀក កម្លាំងជំនាញព្រហ្មទណ្ឌក្រុងបានលុង សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងគ្រូពេទ្យនៅមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរភូមិ-សង្កាត់ ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសពខាងលេី។ សពជនរងឈ្មោះ ប៉ក់ ស្រីមុំ (ហៅ ឡាំយ៉ង)ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងកាត់សក់(យីហោ រតនៈស្រីខូច) ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិ-សង្កាត់កេីតហេតុខាងលេី ហើយមានស្រុកកំណើត នៅស្រែអំបិល ខេត្តកោះកុង។ប្ដីឈ្មោះ ជ័យ ភ័ក្រ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារមានទីលំនៅសព្វថ្ងៃភភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង៨និង០០នាទី ថ្ងៃ,ខែ,ឆ្នាំដដែល ឈ្មោះ អេង ឆាយហេង ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ដែលជាអ្នកធ្វើការជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនបានចេញពីផ្ទះមកដល់ហាងកាត់សក់ខាងលេី ដែលជាទីតាំងកេីតហេតុ ក៏បានលឺសម្លេងបេីកទឹកហៀរហូរចោលនៅក្នុងបន្ទប់ទឹកហើយបានស្រែកហៅឈ្មោះ ប៉ក់ ស្រីមុំ (ហៅ ឡាំយ៉ង) តែគ្មានសម្លេងឆ្លេីយតបចេញមកសោះ។ ដោយមានការសង្ស័យឈ្មោះ អេង ឆាយហេង,ឈ្មោះ ម៉ុង ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ,ឈ្មោះ ម៉ែន ស្រីមុំ ភេទស្រី អអាយុ៣២ឆ្នាំ និងបុរសម្នាក់ទៀត មិនស្គាល់ឈ្មោះ ក៏សម្រេចទំលុះទ្វារបន្ទប់ទឹកនោះ ស្រាប់តែឃេីញឈ្មោះ ប៉ក់ ស្រីមុំ (ហៅឡាំយ៉ង) ដួលផ្កាប់មុខនៅក្នុងបន្ទប់ទឹកក្នុងស្ថានភាពអាក្រាតកាយ ភ្លាមនោះឈ្មោះ ម៉ុង ស្រីមុំ ក៏បានរត់ទៅហៅពេទ្យដែលនៅក្បែរនោះ ពេលដែលគ្រូពេទ្យមកដល់ក៏ពិនិត្យសាកសពខាងលេីហេីយប្រាប់ថាឈ្មោះ ប៉ក់ ស្រីមុំ (ហៅ ឡាំយ៉ង)បានគាំងបេះដូងស្លាប់បាត់ទៅហេីយ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមការត្រួតពិនិត្យ និងសន្និដ្ឋានរបស់ការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងគ្រូពេទ្យនៅមន្ទីរសុខាភិបាលខេត្តរតនគិរី ព្រមទាំង អាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ ជនរងគ្រោះពិតជាបានជួលក្នុងបន្ទប់ទឹក ស្លាប់ដោយសារការគាំងបេះដូងពិតប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ÷ សាវ័ន្ត