Wednesday, November 27, 2024
Header Banner

អាជ្ញាធរជាតិអប្សរា កំពុងជួលជុលអតីតផ្លូវកូម៉ៃឲ្យធ្វើដំណើរបណ្តោះអាសន្នសិន ខណៈដាច់ផ្លូវដោយសារទឹកហូរច្រោះខ្លាំង

សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងជួសជុលអតីតផ្លូវកូម៉ៃ នៅក្នុងតំបន់អង្គរ ខណៈកំណាត់ផ្លូវមួយនេះ ត្រូវបានទឹកហូរច្រោះនៅចំណុចលូទឹក បណ្តាលឲ្យដាច់អស់ប្រមាណជាងបីម៉ែត្រ។

ហេតុការណ៍នោះកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វិថីព្រះនរោត្តម សីហមុនី អតីតផ្លូវកូម៉ៃ ស្ថិតនៅខាងត្បូងកសិន្ធុទឹកអង្គរ ក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការអន្តរាគមន៍បាំងមុខទឹកភ្លាមៗ និងធ្វើការជួសជុលជាបន្ទាន់ផងដែរ។លោក ឡាយ ប៉ូទី អនុប្រធាននាយកដ្ឋានទឹក និងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា ផ្លូវមួយខ្សែនេះ មានអាយុកាលច្រើនឆ្នាំមកហើយ ។ ផ្លូវនេះបានសាងសង់ឡើងតាំងពីជំនាន់លោកកូម៉ៃ ជាជនជាតិបារាំង ដែលបានសាងសង់ឡើងនៅក្នុងទីកន្លែងរក្សាទឹក ។ លោកបន្តថា ការពិតទៅផ្លូវ និងលូ នេះ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលរួចហើយ ប៉ុន្តែដោយសារការចរាចរណ៍មមាញឹក និងកត្តាអាយុកាលផងនោះបានធ្វើឲ្យមានបញ្ហាកើតឡើងមុនការជួសជុល។

លោក ហាយ យ៉ង់ អភិបាលរងក្រុងសៀមរាប បានបញ្ជាក់ថា ទោះបីជាដាច់ផ្លូវមួយខ្សែនេះដាច់យ៉ាងណាក៏ដោយ មិនរំខានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនោះទេ ដោយសារនៅក្នុងតំបន់អង្គរមានផ្លូវជាច្រើនខ្សែសំរាប់ធ្វើដំណើរ។លោកបញ្ជាក់ទៀតថា បច្ចុប្បន្នផ្លូវនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជួសជុលដាក់លូឲ្យពលរដ្ឋ និងភ្ញៀវទេសចរណ៍ធ្វើដំណើរជាបណ្ដោះអាសន្នរង់ចាំការស្ថាបនាទ្វារទឹកឲ្យបានត្រឹមត្រូវតាមស្តង់ដារឡើងវិញ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម