Wednesday, November 27, 2024
Header Banner

សមត្ថកិច្ចរកឃេីញទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងខុសច្បាប់នៅខណ្ឌសែនសុខ

ភ្នំពេញ៖ របាយការណ៍បានឲ្យដឹងថា មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ បានរកឃើញនៅភូមិសាស្រ្តខណ្ឌសែនសុខ ដែលជាឃ្លាំងស្ដុក និងចែកចាយ សាច់បង្កកមួយកន្លែងខុសនឹងបទប្បញ្ញត្តិដែលមានចែងធរមាន និងមានហានិភ័យទៅលើសុខភាពសម្រាប់អ្នកបរិភោគដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងកាលពីថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៣។

សាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវម្ចាស់ទីតាំងចូលខ្លួនមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញនាពេលក្រោយ។កន្លងមក មន្រ្តីជំនាញការពារអ្នកប្រេីប្រាស់ បានស្រាវជ្រាវរកកឃេីញការចរាចរសាច់បង្កកដែលពុំអនុលោមភាពកំពុងនឹងចរាចរលក់នៅលើទីផ្សារជាច្រើនខុសនឹងច្បាប់ ពិសេសខុសនឹងលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ និងពុំមានឯកសារច្បាស់លាស់តាមច្បាប់ជាធរមាន។ប្រភព:កកប

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម