Tuesday, May 21, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ស្ត្រីម្នាក់ត្រូវក្រុមចោលឆក់កាបូបបានសម្រេច រួចប្រឹងជិះម៉ូតូដេញតាម រហូតបុករថយន្តបណ្ដាលឲ្យរបួសធ្ងន់…

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូចេញពីទិញម្ហូប ស្រាប់តែចោរមានគ្នា៦នាក់ ជិះម៉ូតូ៤គ្រឿងឆក់កាបូបស្ពាយជាប់ខ្លួនបានសម្រេច ខណៈនោះគាត់ក៏បានជិះម៉ូតូដេញតាមបណ្ដើរហើយស្រែកថា «ចោរៗ»។ ប៉ុន្តែស្រ្តីរងគ្រោះ បានបុករថយន្តនៅខាងមុខ គាត់ក៏ជាន់ហ្រ្វាំងឈប់បង្ខំពេក ជាហេតុបណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់រងរបួសបែកមុខសន្លប់ឈឹង ចំណែកក្រុមចោរបានយកកាបូបរបស់គាត់ គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤៥នាទី ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបផ្លូវ៣០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ជិតវត្តកំពែងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ គាត់រងរបួសបែកមុខធ្ងន់ធ្ងររហូតសន្លប់។ គាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GW-5022។នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះម៉ូតូចេញពីទិញម្ហូបនៅផ្សារទួលពង្រ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ពេលនោះស្រាប់តែមានជនសង្ស័យ១ក្រុមគ្នា៦នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ចំនួន៤គ្រឿង ដេញតាមឆក់យកកាបូបបានសម្រេច។បន្ទាប់មកក្រុមចោរបានជិះម៉ូតូគេចខ្លួន ហើយគាត់ក៏បានជិះម៉ូតូដេញតាមរួចស្រែកថា «ចោរៗ» ពេលទៅដល់ត្រង់ចំណុចភ្លើងស្តុបបានវាក់ជាមួយរថយន្តនៅខាងមុខ គាត់ក៏ជាន់ហ្រ្វាំងឈប់បង្ខំពេក ទើបដួលបោកផ្ទប់ថ្នល់ រងរបួសមែកមុខសន្លប់ឈឹងតែម្ដង។ពេលនោះក្រុមចោរបានយកកាបូបគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូគាត់ត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅទី១ យកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីធ្វើការស្រាវជ្រាវរកចាប់ខ្លួនក្រុមចោរឆក់ខាងលើ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម