Wednesday, November 27, 2024
Header Banner

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ត្រូវបានថ្នាក់ដឹកនាំបណ្តេញចេញពីក្របខ័ណ្ឌនៃកងយោពលខេមរភូមិន្ទ!

ភ្នំពេញ៖យោងតាមរបាយការណ៍បានឲ្យដឹងថា ដោយសារតែមិនគោរពបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ និង មិនគោរពវិន័យតាមលក្ខន្តិកៈរបស់កងកម្លាំង លោកវរសេនីយ៏ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចបណ្តេញចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ ។

យោងតាមអនុក្រឹត្យលេខ២៩៥ អនក្រ.តតចុះថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបឈ្មោះលោកវរសេនីយ៏ឯក ទៀវ ម៉ារឌី អត្តលេខ១៩៩២៤៦ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទជាធរមាន ដោយយោងតាមសំណើលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា សម្ដេចនាយករដ្ឋមន្ត្រីពិតជាបានចេញអនុក្រឹត្យលុបឈ្មោះលោកវរសេនីយ៏ឯក ទៀវ ម៉ារឌី ពិតប្រាកដមែន ដោយសារមិនគោរពបទបញ្ជានិងល្មើសវិន័យខ ភ ម ។ លោកថា មូលហេតុដែលឈានទៅដល់ការស្នើសុំលុបឈ្មោះចេញពីក្របខណ្ឌនេះដោយសារតែមន្ត្រីកងរាជអាវុធហត្ថរូបនេះមិនគោរពបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ និង មិនគោរពវិន័យតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ហើយបុគ្គលរូបនេះបានបាត់មុខពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្ដាលច្រើនថ្ងៃ ខែ ដូច្នេះឈ្មោះរបស់គាត់ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីធ្វើការកែប្រែ ប៉ុន្តែបុគ្គលរូបនេះនៅតែមិនព្រមចូលមកអង្គភាពដដែល ទើបមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នើសុំតាមឋានានុក្រមដើម្បីលុបឈ្មោះចេញពីកងយុទ្ធពលខេមរភូមិន្ទតែម្ដង ។

នៅចុងបញ្ចប់នៃអនុក្រិត្យនេះ បានចែងថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម