Wednesday, November 27, 2024
Header Banner

អភិបាលខេត្តរតនគិរី និងមន្ត្រីរាជការ លែងកូនត្រីចម្រុះ៤ម៉ឺនក្បាលក្នុងបឹងកន្សែង

        ខេត្តរតនគិរី៖បន្ទាប់ពី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកនៅបឹងកន្សែងត្រូវបានបញ្ចប់ ដោយជោគជ័យកាលពីសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីមន្ទីរជុំវិញខេត្តបានចូលរួម ព្រលែងកូនត្រីចម្រុះ៤ម៉ឺនក្បាលចូលក្នុងបឹងកន្សែងដើម្បីអភិតក្ស។ 

     លោក ផាត បញ្ញា ប្រធានការិយាល័យជលផលខេត្តរតនគិរីបានឲ្យកម្ពុជាថ្មីដឹងថា កូនត្រីចម្រុះប្រមាណ៤ម៉ឺនក្បាលនោះរួមមាន ត្រីគល់រាំង, ត្រីកាបស៊ីស្មៅ និងត្រីត្រសក់ ត្រីទាំងនោះជាប្រភេទពូជន៍ត្រីដែលកម្រហើយយើងយកព្រលែងចូលទៅក្នុងទឹកបឹងកន្សែងនេះគឺងាយស្រួលការពារនិងអភិរក្សឲ្យពួកវារស់នៅបន្ដពូជន៍គង់វង្សបានល្អនិងកាន់តែសម្បូរបែបនៅថ្ងៃខាងមុខ។    

មន្ត្រីជលផលខេត្តរតនគីរីបានសំណូមពរឲ្យមន្ត្រីពាក់ព័ន្ធរួមនិងពលរដ្ឋមេត្តាចូលរួមជួយទប់ស្កាត់នូវបទល្មើសជលផលខុសច្បាប់ដែលបានហាមឃាត់ដូចជាឧបករណ៍ឆក់ត្រី ដាក់ស្បៃអ៊ួនម៉ងក្រឡាញឹក នៅតាមអន្លង់អភិរក្សនិងបឹងបួរមួយចំនួនក្នុងខេត្តរតនគីរី។ជារៀងរាល់ថ្ងៃគេតែងសង្កេតឃើញមានម៉ូតូដឹកត្រីនៅតាមដងផ្លូវជាតិលេខ៧៨ មិនក្រោមពី៥ទៅ១០គ្រឿងនោះឡើយ ដឹកចេញពីស្រុកកូនមុំ ត្រង់ចំណុចទន្លេស្រែពកនិងនៅតាមបឹងក្បែរក្រុមហ៊ុនឥណ្ឌា (SK)ចូលមកក្នុងខេត្តរតនគិរី តើមន្ត្រីជំនាញទាំងនោះកំពុងដេកលង់លក់យ៉ាងស្រួល៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម