Wednesday, November 27, 2024
Header Banner

រថយន្តក្រុមឆៃយ៉ាំ មកបុណ្យកឋិននៅវត្តភ្នំគូលែន ធ្លាក់ចេញពីផ្លូវចំណោទខ្លាំងបណ្ដាលឲ្យស្លាប់និងរបួសជាច្រើននាក់

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សប្រុសស្រី៦នាក់បានស្លាប់នៅកន្លែងកើតហេតុ និងជាង១០នាក់បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្តធ្លាក់ចំណោទផ្លូវនៅភ្នំគូលែន ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦និង០០នាទី នាថ្ងៃទី២៧ ខែវិច្ឆិកា ២០២៣ នៅលើផ្លូវបេតុងស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់នៅចំណុចពាក់កណ្តាលចំរ៉ាក់ភ្នំខាងក្រោមទឹករ៉ុន បង្ករឡើងដោយខ្លួនឯង មានទិសដៅពីលិចទៅកើត រថយន្តធ្វើដំណើរត្រលប់ពីដង្ហែកឋិនទានពីវត្តថ្មជ្រួញ ក្នុងភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ។រថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA PICK UP ពណ៌ ស ផ្លាកលេខ សៀមរាប 2B-4740 បើកបរដោយឈ្មោះ ជាម ជុច ភេទប្រុស អាយុ ៥៥ឆ្នាំ  រស់នៅ ភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរមានទិសដៅពីលិចទៅកើត អ្នកបើកបររត់គេចខ្លួនបាត់។

សមត្ថកិច្ច បញ្ជាក់ទៀតថា មានអ្នករួមដំណើរចំនួន ២៤នាក់ ស្រី ១២នាក់ :    ១. ឈ្មោះ ឡុច ខឿ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ២. ឈ្មោះ បេង សឿត ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ៣. ឈ្មោះ លម លឿយ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ៤. ឈ្មោះ ឆយ ឆង ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ៥. ឈ្មោះ យន់ ឡន ភេទស្រី  អាយុ ៦៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ៦. ឈ្មោះ ភិន សឿត ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ៧. ឈ្មោះ ផាត កើត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ៨. ឈ្មោះ តាន់ ញ៉ាន ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ៩. ឈ្មោះ ង៉ុក ប៉ាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ១០. ឈ្មោះ ឡឹត ងុិក ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ១១. ឈ្មោះ ហុង លីហ៊ាង ភេទស្រី អាយុ ០៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ១២. ឈ្មោះ អាត ហ្វា ភេទស្រី អាយុ ១១ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ១៣. ឈ្មោះ ពេក រ៉ុក  ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ១៤. ឈ្មោះ ឌឿន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ១៥. ឈ្មោះ ញឹម សុឡុត ភេទស្រី  អាយុ ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ១៦. ឈ្មោះ មី វ៉ា ភេទប្រុស អាយុ  ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ១៧. ឈ្មោះ សាត សាន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ១៨. ឈ្មោះ ថេង ប៊ុនថេន ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ១៩. ឈ្មោះ ឡាន់ ភេទស្រី អាយុ ៧១ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ២០. ឈ្មោះ វិត គឿម ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ២១. ឈ្មោះ សយ សៀ ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ២២. ឈ្មោះ ស៊ា ហ៊ត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ២៣. ឈ្មោះ ព្រឿន ព្រឿត ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប   ២៤. ឈ្មោះ នី ភេទប្រុស អាយុ  ឆ្នាំ រស់នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។   បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុចំនួន ០៦នាក់ ស្រី ០២នាក់ មានឈ្មោះ ឡុច ខឿ , ឈ្មោះ បេង សឿត , ឈ្មោះ លម សឿយ , ឈ្មោះ ឆយ ឆង , ឈ្មោះ យន់ ឡន និងឈ្មោះ ភិន សឿត ។២. រងរបួសធ្ងន់ចំនួន ១៣នាក់ ស្រី ០៧នាក់ មានឈ្មោះ ផាត់ កើត , ឈ្មោះ តាន់ ញ៉ាន , ឈ្មោះ ង៉ុក ប៉ាន់ , ឈ្មោះ ឡឹត ងុិក , ឈ្មោះ ពេក រ៉ុក , ឈ្មោះ នី , ឈ្មោះ ឌឿន , ឈ្មោះ ញឹម សុឡុត , ឈ្មោះ មី វ៉ា , ឈ្មោះ សាត សាន , ឈ្មោះ ថេង ប៊ុនថេន , ឈ្មោះ ឡាន់ , ឈ្មោះ ស៊ា ហ៊ត់ និងរងរបួសស្រាលចំនួន ០៥នាក់ ស្រី ០៣នាក់ មានឈ្មោះ ព្រឿន ព្រឿត , ឈ្មោះ សយ សៀ , ឈ្នោះ វិត គឿម , ឈ្មោះ អាត ហ្វា និងឈ្មោះ ហុង លីហ៊ាង៣. ខូចខាតរថយន្ត ០១គ្រឿងធ្ងន់ ។  

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន និង ផ្លូវមានចំណោតខ្លាំងហើយបត់កែង។

ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះទៅដល់ធ្វើការវ៉ាស់វែង សម្រួលចរាចរណ៍ នឹងធ្វើការប្រគល់សពជូនគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។   

ចំណែកវត្ថុតាង បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើរងចាំស្រាវជ្រាវនឹងដោះស្រាយតាមនីតិវិធី៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម