Friday, November 1, 2024
Header Banner

មន្ត្រីនគរបាលម្នាក់​ បាញ់ជាងកាត់សក់ស្លាប់​​ សង្ស័យ​ទំនាស់ពាក្យសម្តី

ភ្នំពេញ​៖​សមត្ថកិច្ចបានឲ្យដឹងថា មន្ត្រី​នគរបាល​ម្នាក់​ បានដកកាំភ្លេីងខ្លីបាញ់ជាងកាត់សក់ម្នាក់​ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម​ ដោយជំហានដំបូងសង្ស័យ​ថាជារឿងទំនាស់ពាក្យសម្តី។

ហេតុការណ៍នេះ​បានកេីតឡេីងនៅវេលាម៉ោងប្រហែល ២២នឹង៤០នាទីថ្ងៃទី២៦​ខែកញ្ញា​ ២០២០ នៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ នគរបាល បានឲ្យដឹងថា ​ជនសង្ស័យមានឈ្មោះ លី ថារិយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅផ្ទះជួលលេខ១៨ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនរងគ្រោះឈ្មោះ សុខ ធូន ហៅ កេន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ត្រូវជនសង្ស័យប្រើអាវុធខ្លីពុំស្គាល់ម៉ាកបាញ់ចំដើមទ្រូងធ្លាយទៅខ្នងចំហៀងខាងឆ្វេងស្លាប់នៅកន្លែងកើតហេតុ)។​ ក្រោយកេីតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម