Saturday, October 12, 2024
Header Banner

តុលាការសម្រេចឃុំខ្លួនម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» នៅក្រុងបានលុង ក្រោយព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឲ្យស្លាប់

ខេត្តរតនគិរី៖ សាលាដំបូងខេត្តរតនគីរីនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានចោទប្រកាន់ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» នៅក្រុងបានលុង ឈ្មោះ លុយ ទី ដែលមានតួនាទីសមាជិកក្រុមប្រឹក្សាសង្កាត់ឡាបានសៀក ត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោយចាប់ខ្លួនបន្ទាប់ពីព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឲ្យស្លាប់ សង្ស័យប្រតិកម្មជាមួយថ្នាំ។

សមត្ថកិច្ចបានអត់ដឹងថា នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានកោះហៅឈ្មោះ លុយ ទី មកសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក៏បានឃាត់ខ្លួនតែម្តង។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅឱសថស្ថាន «ពន្លឺសុខភាព» បានទទួលអ្នកជំងឺម្នាក់ឈ្មោះ ប្រាក់ សុភាព អាយុ៣៩ឆ្នាំ មុខរបរកម្មករជៀជ័រកៅស៊ូ ដែលមានប្រពន្ធឈ្មោះ ឈួន ស្រីរ័ត្ន អាយុ២៩ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។ ភរិយាជនរងគ្រោះរៀបរាប់ឲ្យដឹងថា ប្តីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូ ពេលកំពុងដឹកជ័រកៅស៊ូយកមកផ្ទះដោយបោកត្រូវចំដើមទ្រូងហើយភ័យខ្លាចរបួសធ្ងន់ធ្ងរនោះ នៅរសៀលថ្ងៃដដែល ក៏នាំប្តីទៅព្យាបាលនៅឱសថស្ថានខាងលើ។ភរិយាជនរងគ្រោះបន្តថា គ្រូពេទ្យបានព្យួរសេរ៉ូមប្តីគាត់អស់៤កំប្លោក ហើយថែមមួយកំប្លោកទៀត ប៉ុន្តែអ្នកជំងឺធ្វើទុកខ្លាំងក៏បានដកសេរ៉ូមចេញពីដៃ ក្នុងរយៈពេល៧ម៉ោង អ្នកជំងឺមិនបានធូរស្រាលសោះ។ ឃើញសភាពបែបនេះក្រុមគ្រួសារ បានសុំគ្រូពេទ្យយកអ្នកជំងឺចេញ តែប្រធានគ្រប់គ្រងនៅទីនោះមិនព្រមឲ្យយកអ្នកជំងឺចេញ ហើយថែមទាំងប្រាប់ថា គេចេះព្យាបាលហើយ។

ប៉ុន្តែអ្វីដែលក្រុមគ្រូ ពេទ្យឱសថស្ថាន «ពន្លឺសុខភាព» បានអះអាងនោះ មិនអាចជួយសង្គ្រោះជីវិតបានឡើយ ពោលគឺអ្នកជំងឺមានអាការៈធ្ងន់ធ្ងរប្រកាច់ទាំងដៃជាប់សេរ៉ូម រហូតដាច់ខ្យល់ស្លាប់ទើបព្រមឲ្យយកសពចេញទៅផ្ទះ។តាមសេចក្ដីរាយការណ៍ផ្សេងទៀត បានឲ្យដឹងថា លោក លុយ ទី ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ធ្លាប់ជាប់ពន្ធនាគារម្តងហើយ ពាក់ព័ន្ធករណីឃុបឃិតជាមួយបក្ខពួកអ្នកកាន់ឃ្លាំងឱសថ ពីបទលួចថ្នាំពេទ្យជាច្រើនប្រអប់ មានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ប៉ុន្តែលើកនេះជាលើកទី២ដែលជាប់ពន្ធនាគារម្តងទៀត។

កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានចេញសេចក្តីសម្រេចមួយដោយបិទបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ស៊ឹម សនឡៃ ដែលជាឪពុកក្មេករបស់ឈ្មោះ លុយ ទី។ ឱសថស្ថាន «ពន្លឺសុខភាព» លក់ថ្នាំពេទ្យ ឈរ ឈ្មោះដោយឱសថការី ស៊ឹម រតនា ប៉ុន្តែទទួលឲ្យអ្នកជំងឺចូលសម្រាកព្យាបាលជាហូរហែ ព្រោះនៅជាប់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺរបស់លោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត ដូច្នេះបុគ្គលិកធ្វើការនៅជាមួយគ្នាចល័តទៅមក៕ដោយ៖សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម