Friday, November 1, 2024
Header Banner

ពលរដ្ឋសាទរ ប៉ូលិសខេត្ត ចាប់ក្រុមចោរជំនាញគាស់ផ្ទះពលរដ្ឋនៅសង្កាត់ស្លក្រាមនិងសង្កាត់គោកចក បានជាបន្តបន្ទាប់

សៀមរាប៖ពលរដ្ឋសាទរនិងមានភាពកក់ក្តៅ ខណៈកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តសៀមរាប បានសហការគ្នា ស្រាវជ្រាវចាប់បានក្រុមជនសង្ស័យជំនាញខាងគាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ នៅក្នុងសង្កាត់គោចក និងសង្កាត់ស្លក្រាម បានចំនួន៤នាក់ជាបន្តបន្ទាប់ ក្នុងនោះ២នាក់នៅជាអនិតិជន ហើយពួកគេសុទ្ធតែមានប្រើប្រាស់នូវសារធាតុញៀនផងដែរ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្ចើឡើងនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម និងនៅថ្ងៃទី២៩នេះឃាត់បានបក្ខពួកម្នាក់ទៀតនៅសង្កាត់គោកចក ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយតាមបណ្តឹងរបស់ជនរងគ្រោះ ថាមានមនុស្សគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ លោកបានចាត់ឲ្យកម្លាំងនគរបាលជំនាញមូលដ្ឋាននៃក្រុងសៀមរាប និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដែលដឹកនាំដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង ចុះទៅស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់ជាបន្តបន្ទាប់។ លោកបន្តថា ជនសង្ស័ យ ដែលឃាត់បាននោះមានឈ្មោះ ក្រូច ផល្លា ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ពាក់ព័ន្ទ ករណី អំពើលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ២២ និង ៤០នាទីយប់ ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០ ត្រង់ចំណុចភូមិមណ្ឌល៣ សង្កាត់ស្ល្កក្រាម ក្រុងសៀមរាប ។ជនសង្ស័យទី២ឈ្មោះសុទ្ធ វណ្ណៈ អាយុ១៧ រស់នៅសង្កាត់គោកចក ក្រុងសៀមរាប ឃាំត់បាននៅល្ងងាចថ្ងៃទី២៩នេះ។ចំណែកជនសង្ស័យេះជាអនិតិជន មានឈ្មោះ ធឿន សុពីន ភេទប្រុស អាយុ ១៣ឆ្នាំ និង ឈ្មោះ ធឿន កក្កដា ភេទប្រុស អាយុ ១១ ឆ្នាំលទ្ធផលធ្វើតេស្តរកសាធាតុញៀន វិជ្ជមាន យើងបានប្រគល់ឲ្យការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីបន្តនីតិវិធី ។លោកបន្តថា ដោយយោងតាមបណ្ដឹងជនរងគ្រោះឈ្មោះ ឆ្លាម គឹមស៊ីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរបច្ចុប្បន្នរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាមក្រុងសៀមរាប ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។លោកបន្តថា ដំណើរឿង នៅវេលាម៉ោង ២២និង ៤០ នាទីយប់ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២០ ជន សង្ស័យ ឈ្មោះ ក្រូច ផល្លា និងបក្ខពួក បានធ្វើសកម្មភាពគាស់ដំបូលផ្ទះរបស់ជនរងគ្រោះ ចូលលួចយកបារី ចំនួន ៣០សុង និងភេសជ្ជៈមួយចំនួន ក្រោយពេលពេលធ្វើសកម្មភាពហើយក៏បានគេចខ្លួនបាត់ កន្លងមកជនសង្ស័យខាងលើនេះនិងបក្ខពួកធ្លាប់ធ្វើសកម្មភាពលួចបារី និង ភេសជ្ជៈ ក្នុងផ្ទះជនរងគ្រោះ ០៤លើកមកហើយ ។នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ យើងបាននាំខ្លួនជនសង្ស័យខាងលើ មកធ្វើការសាកសួរនិងបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពការនៅខាងលើនេះប្រាកដមែន។យើងបានធ្វើតេស្តរកសាធាតុញៀនជន សង្ស័យ ឈ្មោះ ក្រូច ផល្លា លទ្ធផលវិជ្ជមាន។ បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននករបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងខាងលើនេះបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម