ខេត្តសៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាកយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍រំឭគុណអង្គរលើកទី៣ ដើម្បីរំលឹកនឹកគុណដល់ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបសាទរ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
នៅក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងពញរះសង្ឃ មន្ត្រីរាជការ ពលរដ្ឋផងដែរ។
លោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសាន៍ថា ពិធីបុណ្យរំលឹកគុណអង្គរ បានរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមទៀតអំពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ពិសេសដើម្បីរំលឹកដល់បុព្វការីជនគ្រប់ជំនាន់ ដែលបានខិតខំកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន ហើយពិធីបុណ្យនេះ ពិតជារួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមទៀតអំពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលភ្ញៀវទេសចរនឹងអាចបន្តទស្សនាសក្ខីកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដែលមានទេពកោសល្យខ្ពស់ និងដើម្បីបញ្ជាក់បន្ថែមទៀតនូវអ្វីដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ។
លោកជំទាវបណ្ឌិត បន្តថា ការរៀបចំពិធីបុណ្យនេះ ជាការបង្កើតនូវទំនៀមទម្លាប់ និងវប្បធម៌នៃការដឹងគុណ ដែលជាតម្លៃសីលធម៌សម្រាប់កូនចៅជំនាន់ក្រោយចងចាំ និងស្គាល់ប្រភព និងអរិយធម៌ ដែលដូនតាយើងបន្សល់ទុក ដែលមិនខុសពីអ្វីដែលយើងធ្លាប់ធ្វើកន្លងមក និង ដើម្បីរំលឹកយុវជនយុវតីយើងថា ផឹកទឹកឲ្យនឹកប្រភព ហើយព្រឹត្តិការណ៍ថ្ងៃនេះ ក៏ជាការរំលឹកខួបលើកទី៣១ នៃការសម្រេចចិត្តរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងការចុះបញ្ចូលអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។
លោកជំទាវបណ្ឌិត បញ្ជាក់បន្ថែមថា “ខ្ញុំសូមដកស្រង់ពាក្យគន្លឹះមួយចំនួនថា៖ យើងប្រជារាស្ត្រខ្មែរភ្ញាក់រលឹករក្សាការពារទឹកដីកម្ពុជា អធិបតេយ្យភាពថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ ដើម្បីកសាងប្រទេសជឲ្យក្លាយទៅជាកោះសន្តិភាពឡើងវិញ”ដែលក្នុងហេតុផលនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជារដ្ឋបុរសរបស់យើង បានដាក់ពាក្យស្លោកថា អរគុណសន្តិភាព ដើម្បីគាំទ្ររដ្ឋធម្មនុញ្ញ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ និងការបន្តនូវស្មារតីដ៏ត្រឹមត្រូវនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យវប្បធម៌ និងទេសចរណ៍ត្រូវបានគេមើលឃើញថាមានការរីកចម្រើន និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីទាក់ទាញទាំងជាតិសាសន៍ ដែលជាក់ស្តែង ការអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរទាំងមូលបានឆ្លងកាត់ការផ្លាស់ប្តូរសោភ័ណភាព ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលៗជាតិ ដែលទទួលស្គាល់ដោយសាធារណជន។
លោកជំទាវប្រកាសថា អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយយើងត្រូវរួបរួមគ្នាការពារទឹកដីកម្ពុជា និងទទួលខុសត្រូវចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិ ឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសន្តិភាពជានិរន្តរ៍ ហើយយើងទាំងអស់គ្នាឯកភាពជាឯកច្ឆ័ន្ទថា អង្គរគឺជាស្មារតីនៃឯកភាពជាតិ រំលឹកដល់ឯកភាពជាតិ និងអន្តរជាតិ និងជាគំរូដ៏ថ្លៃថ្លាបំផុតនៃកិច្ចសហប្រតិបត្តិការគ្មានព្រំដែនរវាងប្រជាជាតិនានាក្នុងពិភពលោក ដែលកិច្ចព្រមព្រៀងនេះ គឺជាកតិកាសញ្ញាជាតិ និងអន្តរជាតិ ដែលយើងចង់រំលឹកឡើងវិញនៅថ្ងៃនេះ ក្នុងបរិយាកាសរីករាយក្នុងអង្គរ ហើយអង្គរជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយក្នុងពិភពលោក។
នៅក្នុងពិធីបុណ្យរំលឹកគុណអង្គរ ក៏មានសម្ដែងនូវសិល្បៈជាច្រើនផងដែរ៕AFN