Friday, July 4, 2025
Header Banner

នគរបាលតាមចាប់ខ្លួន បុរសជនជាតិប៉ាគីស្ថាន ម្នាក់ករណីប្រើហិង្សាលើសង្សាររួចគេចខ្លួន

សៀមរាប៖លោកវរសេនីយ៍ឯក ណុបសារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា បុរសជនជាតិប៉ាគីស្ថាន ម្នាក់បានប្រើអំពើហិង្សាទៅលើស្ត្រីជាសង្សាររបស់ខ្លួនបណ្តាលឲ្យរបួសធ្ងន់ រួចគេចខ្លួន តែត្រូវបាននគរបាលមូលដ្ឋាននៃក្រុងសៀមរាប បើកការស៊ើបអង្កេតរហូត ចាប់ខ្លួន។

ការចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៣និង២០នាទីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០ កំពុងស្នាក់នៅក្នុងបន្ទប់លេខ ៣១៧ នៃ ស្មាត អង្គរ ប៊ូទិក ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកបន្តថា កម្លាំងនគរបាលសង្កាត់សាលាកំរើក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានបើកការស៊ើបអង្កេតបឋម ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យឈ្មោះ FAISAl ហៅ RALO CHAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិប៉ាគីស្ថាន ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងករណី អំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។លោកបន្តថា ដំណើររឿង កាលពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២០ ម៉ោង១២,០០នាទី នៅចំណុចក្នុងបន្ទប់លេខG6 អាផាតមិន Phat Nata ស្ថិតនៅក្នុងភូមិតាវៀនសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប ជនសង្ស័យឈ្មោះ FAISAL ហៅ Ralo Chan បានប្រើហឹង្សាយកញញួរដែក វាយទៅលើក្បាលជង្គង់ ទាំងសងខាង ចំនួន១០ដង បណ្តាលឲ្យមានស្នាមជាំឈាម និង ទះកំភ្លៀងច្រើនដៃទៅលើ ជនរងគ្រោះឈ្មោះ ធី សុផារី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរគ្រូបង្រៀន ត្រូវជាសង្សារនិងគ្នា រួចគេចខ្លួនបាត់។ក្រោយពេលបានទទួលបណ្តឹងរួច នគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានស្នើសុំ ការអនុញ្ញាតិបើកការស៊ើបអង្កេតបឋម លើករណីនេះពី ឯកឧត្តម ព្រះរាជអាជ្ញា ខេត្តសៀមរាប។រហូតដល់ម៉ោង១៣,២០នាទីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០សមត្ថកិច្ចបានស្រាវជ្រាវឃើញឈ្មោះ FAISAL ហៅ Ralo Chan កំពុងស្នាក់នៅក្នុងបន្ទប់លេខ ៣១៧ នៃ ស្មាត អង្គរ ប៊ូទិក ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយក៏ឃាត់ខ្លួនយកមកសួរនាំ។លោកបន្តថា ជនសង្ស័យឈ្មោះខាងលើ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើហឹង្សាយកញញួរវាយ និងទះកំផ្លៀង ទៅលើជនរងគ្រោះឈ្មោះ ធី សុផារី ប្រាកដមែន ហើយបានឆ្លើយសារភាពថា ពិតជាបានប្រើប្រាស់គ្រឿងខុសច្បាប់ប្រាកដមែន ប្រើចុងក្រោយនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០។ បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕​ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម