Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អភិបាលស្រុកប្រាសាទបាគង និងក្រុមការងារព្រមទាំងសប្បុរសជនបានមកប្រគល់ផ្ទះ១ខ្នងជូនស្ត្រីមេម៉ាយនៅ ភូមិតាភោគ

ស្រុកប្រាសាទបាគង៖លោកសូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង និងក្រុមការងារចម្រុះនៃស្រុក បានបានចូលរួមប្រគល់ ផ្ទះ ១ខ្នង ទំហំ៤ម៉ែត្រx៥ម៉ែត្រ កម្ពស់៥ម៉ែត្រ ធ្វេីអំពីឈេីជ្រុងប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ជូនគ្រួសារពលរដ្ឋក្នុងមូលដ្ឋាន ដែលមានឈ្មោះ អ៊ុ ប៉ុញ ភេទស្រី អាយុ ៤០ឆ្នាំ ជាស្រ្តីមេម៉ាយ មានជីវភាព ខ្វះខាត និងកូនប្រុសម្នាក់ ក្នុងបន្ទុក រស់នៅ ភូមិតាភោគ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ផ្ទះនេះ ត្រូវបានសាងសង់ឡើងដោយប្រើរយ:ពេល០២ថ្ងៃ ជាអំណោយរបស់សប្បុរសជន នៅឯប្រទេសព្រុយណេ តាមរយៈលោក ងឿម សុផារ៉ា ប្រធានអង្គការអប់រំជីវិត និងសុភមង្គល ដោយមានការ ចូលរួមសាងសង់ ពីអាជ្ញាធរភូមិឃុំ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ និងបងប្អូនជាអ្នកជិតខាង នឹងបានធ្វើការ ប្រគល់ទទួល ជូន នារសៀលថ្ងៃទី ២៨ ខែ កញ្ញាឆ្នាំ២០២០ នេះផងដែរ ។ ជាមួយគ្នានេះដែរ ខ្ញុំបាទ និងក្រុមការងារ ក៏បាននាំ នូវ អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន១៥០ដុល្លារ មកប្រគល់ជូនដើម្បីអបអរដល់គ្រួសារនេះ ក្នុងឱកាសឡើងផ្ទះថ្មីផងដែរ។ អរគុណសន្តិភាព អរគុណចំពោះទឹកចិត្ត មនុស្សធម៌ និងចែករំលែក សម្រាប់ជួយដល់មនុស្សទន់ខ្សោយ និងងាយរងគ្រោះ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម