Tuesday, November 26, 2024
Header Banner

អាជ្ញាធរបួងសួងចម្រើនសេចក្តីសុខ នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស រង្វង់មូលផ្លូវបំបែកទីប្រជុំជនស្រុកក្រឡាញ់

ខេត្តសៀមរាប៖អាជ្ញាធរស្រុកក្រឡាញ់ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើន នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស នារង្វង់ មូលផ្លូវបំបែកទីប្រជុំជនស្រុក ទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីដេញឧបទ្រុឌចង្រៃ និងសុំសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤។

  ពិធីនេះដែរដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងបានការសហការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់ទាំងបីប្រភេទ និងប្រជាពលរដ្ឋជាច្រើននាក់។

   លោក សុខ ណារ៉េត អភិបាលស្រុក្រឡាញ់ បានបង្ហាញពីការរីកចម្រើនរបស់ស្រុក ដែលបាននឹងកំពុងតែមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមកិច្ចប្រឹងប្រែងរួមគ្នាយ៉ាងសកម្មពីឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និងក្រុមការងារខេត្ត សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវសមិទ្ធផលជាច្រើនមាន៖ ផ្លូវថ្នល់ អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្តនានាៗជាច្រើនទៀត ដែលមិនអាចនឹងគណនាបាន។ បន្ថែមពីនេះ ក្នុងនាមអ្នកតំណាងរាស្ត្រ ឯកឧត្តម តែងតែឧបត្ថម្ភ និងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព គ្រួសារជួបហានិភ័យដោយឧបត្តិហេតុផ្សេងៗ ជនមានពិការភាព ចាស់ជរាគ្មានទីពឹងជាដើម។

    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា ការរៀបចំពិធីបួងសួងនេះឡើង គឺក្នុងគោលបំណងសុំនូវសេចក្តីសុខចម្រុងចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រឡាញ់ ក៏ដូចជាប្រជាពលរដ្ឋក្នុងទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ទទួលបាននូវសិរីសួស្តីបវរមហាប្រសើរ និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៅទៀត។ មួយវិញទៀត ក៏ជាសញ្ញាបង្ហាញដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវថ្នល់ និងយានយន្តគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរ សំដៅរួមគ្នាកាត់បន្ថយជាអតិបរិមានូវគ្រោះថ្នាក់ចរាចរណ៍។

   ឯកឧត្តមតំណាងរាស្ត្រ មានប្រសាសន៍ទៀតថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នាពេលបច្ចុប្បន្ន បានប្តេជ្ញារក្សាការពារសន្តិភាព និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ជកោណនីតិកាលទី៧ ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចំរើន ដូចបណ្តាប្រទេសដទៃទៀតលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយ ទៅលើការងារអាទិភាពជាច្រើនក្នុងគោលដៅបន្តពង្រឹងកិច្ចអភិវឌ្ឍប្រកបដោយចីរភាពទូទាំងប្រទេស។ ដោយឡែកស្រុកក្រឡាញ់ ក៏ទទួលបានពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅមូល ដ្ឋាន មានជាអាទិ៍ សាលារៀនតាំងពីកម្រិតមត្តេយ្យរហូតដល់កម្រិតឧត្តមសិក្សា មណ្ឌសុខភាព មន្ទីរពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្សារលក់ដូរ អគ្គិសនី ព្រះវិហារ ទីវត្តអារាម ស្រះទឹក ប្រឡាយ អណ្តូងទឹក អាង ស្តុកទឹក បង្គន់អនាម័យសាធារណៈ និងឯកជន បណ្តាញផ្លូវគមនាគមន៍ ស្ពាន អគារស្នាក់នៅ មធ្យោបាយបង្កបង្កើនផល និងផលិតកម្មផ្សេងៗទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម សៀង ណាំ និងលោកជំទាវ ក៏បានប្រគល់ថវិកាជូនដល់រដ្ឋបាលស្រុក ជាអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងពិការភាពមកពីឃុំចំនួន៣ គឺឃុំ កំពង់ថ្កូវ ឃុំក្រឡាញ់ និងឃុំរោងគោ សរុបចំនួន ១៣២នាក់ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ១០ម៉ឺនរៀល លោកតាលោកយាយ ៦០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់ពិធីថវិកាចំនួន ៤លាន ៥០ម៉ឺនរៀលផងដែរ៕ដោយ៖AFN…(ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម