Tuesday, March 11, 2025
Header Banner

បែកធ្លាយឯកសារក្រុមមន្ត្រីផ្តិតមេដៃប្តឹងសុំដក ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ដោយសារតែ…

ខេត្តសៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថា មន្ត្រីក្រោមឱវាទជាច្រើននាក់ បាននាំគ្នាផ្តិតមេដៃប្ដឹងលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ទៅលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឲ្យសុំផ្លាស់ប្តូរប្រធានអង្គភាពរូបនេះចេញ ក្រោមមូលហេតុជាច្រើន។

យោងតាមបណ្ដឹងដែលមានស្នាមមេដៃរបស់មន្ត្រីនគរបាលទេសចរណ៍ខេត្ត សៀមរាប ជាច្រើនរូបមានដូចតទៅ៖ពាក្យបណ្តឹង ដាក់ជូនអគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣ បានលើកឡើងថា ស្នើផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន អត្ត លេខ ៦៨៤៣៩ ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ក្រោមមូលហេតុ ដោយលោកវរសេនីយ៍ទោ ទី សុខឡែន មិនបានអនុវត្តន៍ត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនដូច ខាងក្រោម៖ ១. មិនចេះគ្រប់គ្រងនិងដឹកនាំបញ្ជាកម្លាំងក្នុងអង្គភាពឱ្យបានត្រឹមត្រូវតាមឋានានុ ក្រម ។ ២. ធ្វើការងារមិនសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ។ ៣. បញ្ជាឱ្យមន្ត្រីផ្នែកនីតិវិធីយកលុយពីភ្ញៀវទេសចរណ៍ ដែលមកដាក់ពាក្យបណ្ដឹង សុំលិខិត បញ្ជាក់ក្នុង ករណីបាត់បង់សម្ភារ ឬលិខិត ឆ្លងដែន ជាដើម ធ្វើឱ្យភ្ញៀវទេសចរមិនសប្បាយចិត្ត។ ៤.មិនដែលប្រជុំរួម ដើម្បីពង្រឹងកម្លាំងរបស់ខ្លួន និងមិនមានទំនាក់ ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោមក្នុងអង្គភាព។ ៥.មិនដែលរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំ លោកអនុប្រធាននាយកដ្ឋានដែលប្រចាំទិសនៅអង្គភាពខេត្តសៀមរាប ។ ៦.មិនចេះធ្វើផែនការ អនុវត្តន៍ដឹកនាំជំនាញតាមតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍ ។ ៧. ធ្វើការរកតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ប្រទេសជាតិ ។ ៨.ធ្វើអ្វីតាមតែចិត្តនឹកឃើញមិនដែលពិភាក្សាជាមួយថ្នាក់ដឹកនាំអង្គភាពផ្សេងៗ ។ ៩. ប្រេងសាំងដែលទទួល បានពីអគ្គស្នងការនគរបាលជាតិ ផ្តល់ឱ្យអង្គភាពក្នុងមួយត្រីមាសជាង ១,០០០ លីត្រ សម្រាប់ផ្គត់ ផ្គង់ ម៉ូតូ រថយន្ត ជារបស់រដ្ឋក្នុងការចុះបំពេញ ភារកិច្ចតាមគោលដៅប្រចាំថ្ងៃ គាត់មិនបានយកប្រើប្រាស់ ជាប្រយោជន៍រួមទេគឺគាត់ផ្តាច់ទាំងអស់ ។

ក្នុងលិខិតដដែលបន្តថា ដោយសារទង្វើរបស់លោកវរសេនីយ៍ទោ ទី សុខឡែន មិនយល់ពីតួនាទីភារកិច្ចរបស់ខ្លួន ធ្វើឲ្យមាន ការរិះគន់ពីស្ថាប័នពាក់ព័ន្ធ ដូចជាះភ្ញៀវទេសចរ និង មហាជន បណ្តាលឲ្យអាប់ឱនកិត្តិយសអង្គភាព ដែលពីមុនធ្លាប់ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន។ ពាក់ព័ន្ធនឹងការប្តឹងទាមទារនេះដែរ AFN មិនអាចទាក់ទងលោក ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេស ចរណ៍ប្រចាំខេត្តសៀមរាប ដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ដោយការហៅទូរស័ព្ទចូល ពុំមានអ្នកទទួល។

មន្ត្រីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបជាច្រើននាក់ សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិនឹងអាចមានចំណាត់ការឲ្យបានសមរម្យដើម្បីរកភាពយុត្តិធម៌ទាំងសងខាង។ ប្រភពព័ត៌មានពីទីតាំងស្នាក់ការនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបបានឲ្យដឹងថា បច្ចុប្បន្ននេះដោយសារមន្ត្រីមិនចុះសម្រុងនឹងគ្នា គឺមិនសូវមានអ្នកមកចូលធ្វើការនោះទេ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម