ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៦ និង១០នាទី រសៀលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំនុចភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប មានករណីអគ្គិភ័យកើតឡើង បានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុង ចំនួន៣ខ្នង។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះ ចំនួន០៣ ខ្នងនេះ ក្នុងនោះគ្រួសារទី១/ឈ្មោះ សាយ គឹមសួរ ភេទប្រុស អាយុ ៤៤ឆ្នាំ ជា (ប្រជាការពារភូមិ) , គ្រួសារ-ទី២/ឈ្មោះ ឡូយ. ហុក ភេទ ប្រុស អាយុ ៦២ ឆ្នាំ គ្រួសារទាំងពីររស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និង គ្រួសាររងគ្រោះទី៣/ឈ្មោះ ហួត លី ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទី ៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។
ករណីអគ្គីភ័យនេះ បានធ្វើឲ្យខូចខាត ឆេះផ្ទះអស់ទាំងស្រុងចំនួន០៣ខ្នង រួមនឹងទ្រព្យសម្បត្តិទៀតផល ។ ក្នុងករណីខាងលើនេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណី ឆាបឆេះផ្ទះអស់ទាំង ៣ ខ្នងនេះ ដែលធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី សសរឈើ ។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានគ្រប់គ្រងស្ថានការណ៍នៃគ្រោះអគ្គិភ័យនេះបានហើយ៕AFN