Tuesday, November 26, 2024
Header Banner

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ-ចូល ដើម្បីកាត់បន្ថយការកក់ស្ទះនៅច្រកទ្វារប៉ោយប៉ែត

បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃព្រឹកទី១០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ-ចូល នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

បើតាមការបញ្ហាក់របស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ដើម្បីកាត់បន្ថយការកកស្ទះប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា៨បញ្ជារចេញ ៨បញ្ជារចូលនិងធ្វើកិច្ចសហការជាមួយខាងភាគីថៃធ្វើយ៉ាងណាអោយភ្ញៀវជាតិអន្តរជាបានចេញចូលដោយរលូន។ក្នុងឧកាសចុះត្រួកពិនិត្យឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ទ ក៏បានជួបសំណេះសំណាលជាមួយកងកម្លាំងដោយបានផ្តាំផ្ញើ ដល់មន្រ្តីអន្តោប្រវេសន៍ ត្រូវ យកចិត្ត ទុកដាក់ ក្នុងការបំរើសេវា សាធារណៈជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យបានល្អ និងគោរពវិន័យ០០៦ នគរបាល ជាតិ និងអនុវត្តតាមជំនាញរបស់ខ្លួនឲ្យមានប្រសិទ្ធភាពដែលថ្នាក់ដឹកនាំប្រគល់ជូន។

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក៏បានសួរសុខទុក្ខផ្តាំផ្ញើដល់កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ក្នុងឱកាសចុះពិនិត្យនោះ ក៏មានមានវត្តមានអមដំណើរអគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានច្រកទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ៕ដោយ៖ជ័យសែន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម