Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អបអរសាទរ ….នគរបាលបន្តចាប់បក្ខពួកជនសង្ស័យដែលលួចគាស់ផ្ទះពលរដ្ឋនៅក្រុងសៀមរាប បាន២នាក់បន្ថែមទៀត

សៀមរាប៖នៅល្ងាចថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់បន្ថែមទៀតពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង ២២ និង ៤០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០ ត្រង់ចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនករបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ភឹងចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតបន្ទាប់ពីកម្លាំងនគរបាល បានចាប់បក្ខពួកជនសង្ស័យ បានចំនួន៣នាក់កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២០ម្សិលមិញ។លោកបន្តថា ជនសង្ស័យទី ១.ឈ្មោះ សុទ្ធ វណ្ណៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន ២.ឈ្មោះ ឡេង ដេវីត ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរគ្មាន អ្នកទាំងពីរបច្ចុប្បន្នស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ២២ និង ៤០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០ ត្រង់ចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។លោកបន្តថា ដំណើរឿង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ ក្រោយពេលទទួលបណ្តឹងពីជនរង គ្រោះហើយ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវ ជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះក្រូច ផល្លា និងបានបញ្ជូនទៅតុលាការ ឯ២នាក់ទៀតនៅជាអនិតិជននិងប្រប្រើប្រាស់សារធាតុញៀន។លុះរហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ទៀត ០១ឈ្មោះ សុទ្ធ វណ្ណៈ ០២.ឈ្មោះ ឡេង ដេវីត យកមកធ្វើការសាកសួរ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ។ កន្លងមកពួកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចគាស់ផ្ទះក្នុងក្រុងសៀមរាបចំនួន ០៦ករណីមកហើយ ។សមត្ថកិច្ច បានធ្វើតេស្តរកសាធាតុញៀន ជនសង្ស័យ ទាំង ០២នាក់ខាងលើនេះ លទ្ធផលវិជ្ជមាន ទាំង០២នាក់ ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការផ្លូវច្បាប់៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម