Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ពលរដ្ឋគំរូមួយចំនួន បានស្មគ្រ័ចិត្តធ្វើការរុះរើ នូវសំណង់ របង សំយ៉ាបផ្ទះ និងសម្ភារៈផ្សេងៗ ដែលមានការប៉ះពាល់លើដីចំណីផ្លូវ ជាបន្តបន្ទាប់

សៀមរាប៖យោងតាមរបាយការណ៍របស់អាជ្ញាធរក្រុងសៀមរាបបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង បងប្អូនពលរដ្ឋគំរូមួយចំនួន បានស្មគ្រ័ចិត្តធ្វើការរុះរើ នូវសំណង់ របង សំយ៉ាបផ្ទះ និងសម្ភារៈផ្សេងៗ ដែលមានការប៉ះពាល់លើដីចំណីផ្លូវ ជាបន្តបន្ទាប់ ដែលសកម្មភាពនេះ បានបង្ហាញពីស្មារតីចូលរួមសហការ បើកផ្លូវតាមទំហំដែលបានកំណត់ ។

អាជ្ញាធរបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមគិតគូរ ពីផលប្រយោជន៍សាធារណៈ ក៏ដូចជាសង្គមជាតិយើង។

ការចូលរួមនេះ គឺជាការផ្តល់នូវភាពជាគំរូ ដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលត្រៀមនឹងចូលរួម សហការ គាំទ្រគម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលនឹងត្រៀមបើកការដ្ឋានសាងសង់ នាពេលដ៏ខ្លីខាងមុខនេះផងដែរ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម