Tuesday, November 26, 2024
Header Banner

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់ពលរដ្ឋនៅតំបន់ភ្នំខ្យង ស្តីពីការហ្វឹកហ្វឺនបាញ់គ្រាប់ពិតកាំភ្លើងAK47ដល់សិក្ខាកាម

ខេត្តសៀមរាប៖នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងមួយថា៖ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ និងប្រកប របររកទទួលទានផ្សេងៗ នៅជុំវិញទីលានភ្នំខ្យង ស្ថិតនៅតំបន់ទីលានបាញ់គ្រាប់ពិតស្ថិតចំណុចភ្នំខ្យង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជ្រាបថា៖ កងពលធំអន្តរាគមន៍លេខ២ធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតមេរៀន ទី១កាំភ្លើងAK47ដល់សិក្ខាកាមឆ្នាំ២០២៣ ស្ថិតនៅចំណុចភ្នំខ្យង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៤ នាពេលខាងមុខ។

ដូច្នេះ ដើម្បីឱ្យសកម្មភាពហ្វឹកហ្វឺនខាងលើទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក សូម បងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្ត និងកុំចូលទៅកាន់ទីតាំងនៅក្បែរកន្លែងបាញ់គ្រាប់ពិតខាងលើ ជាបណ្តោះអាសន្ន ដើម្បីជៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលស្រុកស្វាយលើ មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំកន្ទួត ត្រូវចូលរួមសហការអនុវត្ត និងផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម