Tuesday, November 26, 2024
Header Banner

ករណីផ្ទុះជម្លោះរវាងបុរសជនជាតិជប៉ុន លក់ដូរតាមរទេះ និងអ្នកលក់ការ៉េមឆា ត្រូវបានបញ្ចប់ហើយ…

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ថា ជម្លោះដែលបានកើតឡើងរវាងអ្នកលក់ការ៉ែមឆាតាមរទេះ ជាមួយបុរសជនជាតិជប៉ុនដែលមានរទេះលក់ជាប់គ្នា ត្រូវបានភាគីទាំងសងខាងសម្របសម្រួលគ្នាបញ្ចប់រឿងរួចហើយដោយសងសំណងទៅឲ្យជនរងគ្រោះប្រមាណជា២០០០ដុល្លារ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា សូមជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា ៖នាពេលថ្មីៗនេះ មានផេក Facebook ឈ្មោះ FANTOZ បានធ្វើការផ្សព្វផ្សាយមានខ្លឹមសារថា ៖ ចិត្តអ្នកសាងពីអ្វី? បងប្រុសនៅជប៉ុនគាត់ខំលក់នំជួយសាលារៀន ក្មេងៗជាច្រើន អីឡូវបែបជួបទង្វើបែបនឹង មានអារម្មណ៍ថាខ្មាស់គាត់ជាខ្លាំង) ។

ចំពោះករណីនេះលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាទៅអធិការនគរបាលក្រុងសៀមរាបដាក់កម្លាំងចុះទៅអន្តរាគមន៍ទាន់ពេលវេលាកាលពីអំឡុងពេលដែលកំពុងកើតហេតុមកម្ល៉េះ។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំគូភាគីទាំងសងខាងមកធ្វើការបំភ្លឺ និងដោះស្រាយតាមការស្ម័គ្រចិត្តព្រមព្រៀងបញ្ចប់ជម្លោះ ប្រកបដោយការយោគយល់អធ្យាស្រ័យសងសំណងការខូចខាតរួចរាល់ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

សូមបញ្ជាក់ផងដែរថា ជម្លោះខាងលើ បានកើតឡើងរវាងអ្នកលក់ការ៉ែមឆាតាមរទេះ ជាមួយបុរសជនជាតិជប៉ុនដែលមានរទេះលក់ជាប់គ្នា។ ប្រភពព័ត៌មានពីអ្នកជិតខាងនោះបានឲ្យដឹងថា បុរសជាជនជាតិជប៉ុនខាងលើបានមកបើករបរលក់ដូរតាមរទេះហើយពេលបានកម្រៃបន្តិចបន្តួច ឆ្លៀតយកទៅជួយកុមារកំព្រានិងអ្នកទីទាល់ក្រផងដែរ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម