Tuesday, November 26, 2024
Header Banner

ថ្នាក់ដឹកនាំសម្រេចដកប្រធានមន្ទីរសុរិយោដីខេត្តបន្តាយមានជ័យ និងមន្ត្រីធំៗចំនួន៧រូប…

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារ នៅសាលាខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៨ ខែមករាឆ្នាំ ២០២៤ ត្រូវបានថ្នាក់ដឹកនាំសម្រេចដក លោកអាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បន្ទាយមានជ័យ និងលោក លោកស្រី អនុប្រធានមន្ទីរទាំងអស់និងលោកប្រធានការិយាល័យ២ដែលស្ថិតក្នុងចំណោមអ្នកប្តឹងសរុបចំនួន៧រូបថែមទៀត។

មន្ត្រីទាំង៨រូប រួមមាន១លោកអាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹងឬអ្នករងបណ្តឹង និង៧នាក់ទៀត ជាអ្នកប្តឹងឬដើមបណ្តឹងក្នុងចំណោមអ្នកប្តឹងសរុប៣៤នាក់ ក្នុងចំណោម ៤២នាក់នៃមន្ត្រីមន្ទីរ រួមមាន៖២លោកអឿ សុភ័ណ អនុប្រធានមន្ទីរទទួលរដ្ឋបាល ហិរញ្ញវត្ថុ ។៣លោកឡុង វុធ អនុប្រធានមន្ទីរ សំណង់។ ៤លោកមួង វិបុល អនុប្រធានមន្ទីរ សុរិយោដី។ ៥លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីរ យេនឌ័រ។៦លោករ៉ូ បូរ៉ា អនុប្រធានមន្ទីរ រៀបចំដែនដី៦។លោកហង្ស រិនឌី ប្រធានការិយាល័យរដ្ឋបាល និង៧លោកឡេង ម៉ារី ប្រធានការិយាល័យសុរិយោដី។

ក្រោយកិច្ចប្រជុំចង្អៀតនោះរួចមក មន្ត្រីនិងថ្នាក់ដឹកនាំបានប្រាប់សារព័ត៌មានខ្លីថា ដោយមានការសម្រួលភារកិច្ចថ្នាក់ដឹកនាំទាំងអស់នៃមន្ទីរដូច្នេះ ទើបក្រសួងរៀបចំដែនដីនិងរដ្ឋបាលខេត្ត សម្រេចដកហូតត្រាមន្ទីរមករក្សាទុក ហើយចាត់តាំងលោកលៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ឲ្យទៅទទួលដឹកនាំបណ្តោះអាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះផងដែរ។ គួររម្លឹកថា យោងពាក្យបណ្តឹងចុះថ្ងៃទី៤ខែតុលាឆ្នាំ២០២៣ បានឲ្យដឹងថា មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ គោរពជូនលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សំណើសុំផ្លាស់ប្ដូរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី រូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម