ខេត្តព្រះវិហារ ៖សមត្ថកិច្ចបានឲ្យដឹងថា គ្រឿងញៀនជាង០១តោន ត្រូវបានបង្ក្រាប ដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បន្ទាប់ពីប្រើប្រាស់ជំនាញស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់។
សមត្ថកិច្ចបន្តថា គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា១០២០គីឡូក្រាម(១តោន២០គីឡូក្រាម)ត្រូវបានចាប់រឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រិដ្ឋជនដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងៗ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់បាន។
កម្លាំងអាវុធហត្ថខេត្តព្រះវិហារ កំពុងបើកការស៊ើបអង្កេតជាបន្តបន្ទាប់ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់បែបនេះ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តស្ទឹវត្រែង បន្ថែមទៀតដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនបន្ថែមទៀត តាមរយះការពន្លាតសមត្ថកិច្ចដែនដី សម្របសម្រួលនីតិវិធី ពីតំណាងអយ្យការផងដែរ៕ដោយ៖AFN