Tuesday, November 26, 2024
Header Banner

អាជ្ញាធរខេត្តសៀមរាប ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ចុងឃ្នៀស

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ លោកហៃ វាសនា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំមន្ត្រីខណ្ឌអមដំណើរ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនិងសង្កេតការពីការធ្វើនេសាទដោយឧបករណ៍នេសាទគ្រួសារចាប់ពីសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

   លោកពត វណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានឲ្យដឹងថា សមាសភាពចូលរួមមាន៖អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិប្រចាំការនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ការិយាល័យនគរបាលចរាចរណ៍ជើងទឹកប្រចាំចុងឃ្នៀសនិងសហគមន៍នេសាទចុងឃ្នៀស កម្លាំងសរុបចំនួន៣៩នាក់ ស្រ្តី០១នាក់ កាណូតចំនួន០៣គ្រឿង។

   លោកបន្តថា ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ចោលនៅនឹងកន្លែងបានចំនួន០១ករណី(នេសាទដោយឧបករណ៍ បទល្មើសប្រវែងកំណត់និងក្រឡាសាច់អួនក្រោម០,០៣ម៉ែត្រ)-ក្បាលបចំនួន០៨គ្រឿង

 -របាំងសាច់អួនប្រវែង១.៦០០ម៉ែត្រ-ចម្រឹងចំនួន៤០០ដើម និងព្រលែងត្រីចម្រុះចំនួន២០គីឡូក្រាម។

   លោកបញ្ជាក់ថា មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តសៀមរាប នៅតែបន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដូចភ្លៀងរលឹម ធ្វើយ៉ាងណាឲ្យធនធានធម្មជាតិកើនឡើងអាចដោះស្រាយនូវតម្រូវការហូបចុករបស់ពលរដ្ឋបានគ្រប់គ្រាន់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម